CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងត្បូង ប្រមូលបានកម្ទេច មីស៊ីលបីទៀត របស់កូរ៉េខាងជើង

សេអ៊ូល៖ មន្រ្តីក្រសួងការពារ ជាតិកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី២៣ បាននិយាយដោយ សង្ឃឹម
ថា ពួកគេ នឹងផ្តល់ នូវចំណេះដឹងថែមទៀត ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបាញ់ បង្ហោះមីស៊ីលរបស់រដ្ឋ
កុម្មុយនី សកូរ៉េខាងជើង បន្ទាប់ពីក្រុមកងទ័ពជើងទឹករបស់កូរ៉េខាងត្បូង បានរកឃើញបំណែក
កម្ទេចនៃការបាញ់ បង្ហោះមីស៊ីល បីថែមទៀត របស់កូរ៉េខាងជើងនៅឈូងសមុទ្រភាគខាងលិច។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ថា រដ្ឋា
ភិបាលទីក្រុង ព្យុងយ៉ាង បានបាញ់បង្ហោះគ្រាប់រ៉ូកែតតំណាក់កាលទីបីឈ្មោះ អ៊ុនហា៣ កាលពីថ្ងៃ
ទី១២ ខែធ្នូ កន្លងទៅនេះ ដោយរដ្ឋកុម្មុយនីយមួយនេះ អះអាងថា ជាដំណើរការទទួលបានជោគ
ជ័យ។ ដោយតំណាក់កាលដំបូងនៃរ៉ូកែត បានធ្លាក់នៅសមុទ្រលឿង ក្នុងប្រទេសកូរ៉េខាងត្បូង និង
បំណែកតំណាក់កាលទីពីរ ធ្លាក់ក្នុងដែនទឹក ជិតប្រទេសហ្វីលីពីន។

មន្រ្តីបាននិយាយថា ក្រោយពេលដែលកងនាវិក បានប្រមូលផ្នែកខាងលើនៃការបាញ់តំណាក់កាល
ដំបូង រយៈពេលពីរថ្ងៃបន្ទាប់ពីបាញ់បង្ហោះ កងនាវិកកូរ៉េខាងត្បូង ក៏បានរើសបានបំណែកបីថែមទៀត
របស់ផ្នែកខាង ក្រោមនៃគ្រាប់រ៉ូកែត ដែលរួមមានប្រព័ន្ធស្តុកប្រេងឥន្ធនៈ ប្រព័ន្ធចំហេះ និងប្រព័ន្ធភ្ជាប់
ទៅម៉ាស៊ីន។

មន្រ្តីកូរ៉េខាងត្បូងបាននិយាយថា «ជាមួយនឹងការប្រមែប្រមូលផ្នែកបន្ថែមរបស់គ្រាប់រ៉ូកែតនេះ យើង
នឹងអាច ស្វែង យល់បានស៊ីជម្រៅថែមទៀតពីមុខងារតួនាទី និងរចនាសម្ព័ន្ធនៃគ្រាប់រ៉ូកែត បាញ់រយៈ
ចម្ងាយឆ្ងាយ របស់កូរ៉េខាងជើង»។

គួរបញ្ជាក់ងផងដែរថា ទាក់ទិននឹងបញ្ហាក្នុងប្រទេសកូរ៉េខាងជើងនេះ កូរ៉េខាងត្បូង បានជំរុញការសង្ស័យ
របស់ខ្លួន និងអាមេរិករួមទំាងបណ្តាសម្ព័ន្ធមិត្តផ្សេងទៀតថា កូរ៉េខាងជើងបានជំរុញបច្ចេកវិទ្យាមីស៊ីលឆ្លង
ទ្វីប របស់ខ្លួន ដោយបានរំលោភលើដំណោះស្រាយសន្តិសុខរបស់អង្គការសហប្រជាជាតិផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ