បើតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយនាប៉ុន្មានថ្ងៃចុងក្រោយនេះ បានអោយ
ដឹងថា មានការប្រកួតប្រជែងមួយដ៏ស្វិតស្វាញ និងវេទនាបំផុតប្រចាំឆ្នាំនេះ ដែលអោយ
ឈ្មោះថា "Tough Mudder 2012" ស្របពេលដែលវាត្រូវបានគេប្រារព្ធធ្វើឡើងនៅឯ
Mt Snow ក្នុងរដ្ឋ West Dover, Vermont សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៥ កក្កដា
២០១២ កន្លងផុតទៅថ្មីៗនេះ។
ទិដ្ឋភាពរួម ខណៈពេលឆ្លងកាត់វិញ្ញាសារ វារលូនកាត់វាលភក់ ក្រោមលួសអគ្គិសនី
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងមួយនេះ គឺត្រូវតំរូវអោយអ្នកដែលបានចូលរួមទាំងអស់
ត្រូវមានការអត់ធ្មត់ខ្ពស់ ក៏ដោយសារតែ នៅក្នុងអំឡុងពេលប្រកួតអាចនិងជួបវិញ្ញាសាលំបាកៗ
ជាច្រើន ដែលវាស្រដៀងទៅនឹងការហ្វឹកហាត់ពលទាហានដូច្នោះដែរ ។
ទិដ្ឋភាពបេក្ខភាពឆ្លង កាត់នូវវិញ្ញាសារ សមុទ្រទឹកកក ដែលមើលទៅគូរអោយវេទនា
លើសពីនេះទៅទៀត បើនិយាយពីចម្ងាយវិញ វិញ្ញាសារទាំងអស់សរុបជារួមមានចម្ងាយដល់ទៅ
១៤ គីឡូម៉ែត្រ ដែលនិងអាចជួបឧបសគ្គ ដ៏លំបាក និងវេទនាផងដែរ។ បើនិយាយពីឧបសគ្គទាំង
នោះវិញមានដូចជា ៖ ការវារលូនកាត់វាលភក់ ក្រោមលួសអគ្គិសនី , ការឆ្លងអោយផុតនូវសមុទ្រ
ទឹកកក , តោងខ្សែពួរឆ្លងកាត់ទឹក និង ការឆ្លងវាលអគ្គីជាដើម៕
វិញ្ញាសារ តោងខ្សែពួរឆ្លងកាត់ទឹក
វិញ្ញាសារ មួយក្នុងចំណោមវិញ្ញាសារផ្សេងទៀត "ការឆ្លងវាលអគ្គី"
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily