CamNews

តារា 

Angel di Maria ទទួចមិនចេញពី Man United ឡើយ ទោះបីជាគាត់ មិនសប្បាយចិត្ដ ដោយក្លាយជាកីឡាករបម្រុងក៏ដោយ

ព័ត៌មានកីឡា​៖ ខ្សែប្រយុទ្ធ Man United ឈ្មោះកីឡាករ Angel di Maria គ្មានបំណងចាកចេញពីក្រុមនោះទេ បើទោះបីជាកន្លងមកកីឡាករ​បានទទួចថាមានការលំបាក់ច្រើន ខណៈដែរស្ថិតក្នុងក្រុមនេះ ។ 

Angel di Maria កន្លងមកធ្លាប់បានទទួចថា នឹកចង់ចាកចេញពី Man United ហើយមានទំនាក់ទំនង ទីផ្សារផ្ទេរ​ចេញជាមួយក្រុម PSG, Bayern Munich និង Barcelona ផងដែរ ខណៈដែលស្ទើរតែពេញមួយរដូវកាល​ Premier League 2014-2015 នេះ កីឡាករមិនសូវជាមានឱកាសចូលរួមប្រកួត ។ Angel di Maria ត្រូវបានក្រុម​ Man United ផ្ទេរចេញពី Real Madrid ក្នុងតម្លៃមួយថ្លៃជាងគេបំផុត ក្នុងជួរតារាងកីឡាករប្រចាំនៅអង់គ្លេស​គឺ រហូតដល់ទៅ ៥៩.៧ លានផោន ។ Angel di Maria បានចាប់ផ្ដើមបំពេញកាតព្វកិច្ចលើកដំបូង របស់ខ្លួនក្នុងទឹកដីអង់គ្លេស បានល្អបំផុត គួរជាទីកោតសរសើរ​។ 

Angel di Maria បានទទួចថា គាត់និងមិនចាកចេញពី Man United ជាដាច់ខាត​ បើទោះជាលក្ខខ័ណ្ឌរវាងក្រុម​ទាំងពីនេះ​មានការខុសប្លែកគ្នាយ៉ាងណាក៏ដោយ ។ គាត់ពិតជាចង់បន្ដនៅក្នុងទឹកដីអង់គ្លេស ជាមួយ Man United​​ ហើយក៏ចង់ដោះស្រាយរឿងទាំងអស់នោះ​ផងដែរ ។​ ថ្វីត្បិតជាការសម្រេចចិត្ដរបស់ លោក Louis Van Gaal ឲ្យគាត់បាត់បង់ឱកាសប្រកួតក៏ដោយចុះ​ ប៉ុន្ដែគាត់ក៏មិនចំាំបាច់រឿងប៉ុណ្ណឹងត្រូវដើរចេញពីក្រុមនោះទេ។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ fourfourtwo


Tags: Sport News Angel di Maria