CamNews

តារា 

ស្វែង សុជាតា កោរ​សក់​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ សម្តេច​តា

ភ្នំពេញៈ តារាស្រីដែលធ្វើឲ្យទស្សនិកជនស្គាល់នាង តាមរយៈការសម្តែង ជាតួកាចឆ្នាស់ឆ្នើម
ពូកែឈ្នានីស អ្នកនាង ស្វែង សុជាតា នៅក្នុងពេលថ្មីៗនេះ បានធ្វើឲ្យ Friend នៅក្នុង Facebook
របស់នាងមានការភ្ញាក់ផ្អើល នៅពេលដែលនាងបានបង្ហោះរូបថត២សន្លឹក ដោយមានរូបនាង
កោរសក់ ដោយនៅក្នុងនោះ នាងបានសម្តែងនូវការសោកស្តាយ ដ៍មហាធំធេងដែលនាងអាក់
ខាន មិនបានចូលរួមដង្ហែ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣នេះ តារាសម្តែងស្រីដែលជួបស្នេហ៍មិនសមបំណង អ្នកនាង ស្វែង
សុជាតា បានបង្ហោះរូបថតដែលនាង កោរសក់នៅលើគេហទំព័រ Facebook របស់នាង ដោយនាង
បាន សរសេរពាក្យសំដីចេញពីក្នុងចិត្តរបស់នាង ប្រាប់ដល់មិត្តនៅក្នុង បណ្តាញទំនាក់ទំនងសង្គម
មួយនេះជា ភាសាអង់គ្លេសថា “I make my hair like this because I am so sorry for my king that
I don't join. I make it on my birthday 03 February that I was at Myanmar.” ដែលនៅក្នុងអត្ថន័យ
នោះ នាងបានប្រាប់ឲ្យដឹងថា “ខ្ញុំកោរសក់របស់ខ្ញុំ ព្រោះតែខ្ញុំចង់សុំទោសដល់ សម្តេចឪ សម្តេចតា
សម្តេចតាទួត ព្រះបាទនរោត្តម សីហនុ ដែលខ្ញុំមិនបានចូលរួមដង្ហែ ព្រះបរមរតនកោដ្ឋ របស់ព្រះអង្គ
ដោយសារតែខ្ញុំ ចេញទៅសម្តែងនៅក្រៅប្រទេស”។

នៅក្នុងរូបនេះដែលនាងបង្ហោះនោះដែរ មិនមែននាងទើបតែកោរសក់នោះទេ ពោលគឺនាងបានកោរ
តាំងពីថ្ងៃទី៣ ខែកុម្ភៈ ដែលជាថ្ងៃកំណើតរបស់នាង ដើម្បីសម្តែងពីទឹកចិត្ត សោកស្តាយសម្រាប់នាង
ដែលជាកូនខ្មែរមួយរូប តែមិនអាចមានឱកាសក្នុង ការចូលរួមដង្ហែព្រះបរមសព សម្តេចឪជាលើក
ចុងក្រោយ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sveng socheata entertainment khmer star