CamNews

តារា 

ស្វែង សុជាតា ក្តាប់​បាន​ឱកាស សម្តែង​២រឿង​ បន្ទាប់​ពី​បង្ហាញ​វត្តមាន ក្នុង​ភាព​យន្ត​ហូ​លី​វ៉ូត ​របស់

(ភ្នំពេញ)៖ អ្នកនាង ស្វែង សុជាតា ស្ថិតក្នុងវ័យជាង៣០ឆ្នាំ ធ្លាប់ជាតារាភាពយន្ត មានទេពកោសល្យក្នុងពិភពសម្តែង​​ ពិសេសជាតួកាចឆ្នាសឆ្នើម។ ប៉ុន្តែអំឡុងរយៈពេល២ឆ្នាំ​ចុងក្រោយ អ្នកនាងក៏ផ្តើមបាត់មុខ ពីសិល្បៈទាំងស្រុងដោយសាធ្លាក់ខ្លួនមានជំងឺធ្ងន់ ដុះសាច់ខួរក្បាលត្រូវសម្រាកព្យាបាល និងសង្គ្រោះជីវិត។

ការបាត់វត្តមាន ពីសង្វៀនសិល្បៈជាច្រើនឆ្នាំ ពីសំណាក់តារាសម្តែង អ្នកនាង ស្វែង សុជាតា កា​លនោះ ស្ទើរធ្វើឲ្យទស្សនិជន អ្នកគាំទ្រភាគច្រើនភ្លេចនាងទៅហើយ តែណាយ៉ាងមិញ ជីវិតសិល្បៈរបស់អ្នកនាង ស្វែង សុជាតា ក៏ចាប់ផ្តើមមានពន្លឺជាថ្មីឡើងវិញ ក្រោយពេលព្យាបាលជំងឺ​ ជា​សះ​ស្បើយ និ​ងត្រូវបានផ្តល់ឱកាស ថតសម្តែងភាពយន្តរឿងបណ្តា​ស្ថានីយទូរទស្សន៍​ ពិសេសភាព​យន្ត​ហូលីវ៉ូតរបស់អ្នកស្រី Angelina jolie តែម្តង។

ថ្លែងប្រាប់គេហទំព័រ Khmertalking ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ តារាសម្តែង អ្នកនាង ស្វែង សុជាតា បាននិយាយឲ្យដឹងថា បន្ទាប់ពីថតភាពយន្តហូលីវ៉ូតរបស់អ្នកស្រី Angelina jolie ច្ចុប្បន្នអ្នកនាងមានកុងត្រាថ្មី២រឿងថែមទៀត គឺថតឲ្យស្ថានីយទូរទស្សន៍CTN និងប៉ុស្តិ៍អាស៊ី​អាគ្នេយ៍។ ប៉ុន្តែចំណងជើងនៃសាច់រឿង ពុំទាន់ត្រូវបានបញ្ជាក់ឲ្យដឹង ពីសំណាក់អ្នកនាង ស្វែង សុជាតា នៅឡើយទេ។

«សូមលាក់ចំណងជើងនៃរឿងនេះសិន ព្រោះបងនៅមិនទាន់ប្រាកដែរ។ ចំណែករឿងចុះកុងត្រា ឲ្យខាងទូរសទស្សន៍ CTN គឺយើងធ្វើរួចរាល់អស់ហើយ តែសម្រាប់ទូរទស្សន៍អាស៊ីអា​គ្នេយ៍ ត្រៀ​មនឹងធ្វើនៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ »។ នេះជាការបញ្ជាក់របស់អ្នកនាង ស្វែង សុជាតា ។

អ្នកនាង ស្វែង សុជាតា បាននិយាយបន្តឲ្យដឹងទៀតថា «សម្រាប់ខ្ញុំមិនដែលខ្វល់ ពីតំណែង​អ្វីនោះទេ​ សំខាន់មានសាច់រឿងឲ្យសម្តែង ហើយរក្សាតម្លៃខ្លួន នៅដដែល។ ខ្ញុំក៏អរគុណ ចំពោះសិល្បករខ្មែរទាំ​ងអស់ ដែលកន្លងមកតែងគិតគូជួយដល់ខ្ញុំ ពេលជួបការលំបាក ពិសេសលោក សាវិន ហ្វី​លីព និងភរិយារបស់គាត់ គឺខ្ញុំអរគុណដល់ ពួកគាត់ខ្លាំងណាស់ ដែលផ្តល់ជាកំលាំងចិត្ត និងស្វះស្វែង ដើម្បីឲ្យអ្នកស្រី Angelina jolie ធ្វើការទំនាក់ទំនងហៅខ្ញុំថតភាពយន្ត​ហូលីវ៉ូត និង​បានតំណែងជាតួលំដាប់ទី២ នៅក្នុងរឿងនេះ.»។

តាមរយៈការលេចមុខ សម្តែងរឿងជាថ្មីឡើងវិញ ពេលនេះ អ្នកនាង​ ស្វែង សុជាតា ក៏បាននិយា​យបង្ហាញក្តីសង្ឃឹមថា «ខ្ញុំជឿជាក់ថាអ្វីៗនឹងមានភាពប្រសើរឡើងវិញ នៅពេលខាងមុខ ព្រោះ​ពេ​​ល​នេះជំងឺ​របស់ខ្ញុំ បានជាសះស្បើយវិញហើយ។ បើទោះបីជាពេលនេះ ​ខ្ញុំគ្មានទ្រព្យធន​ដូច​មុន​ក៏ពិត​មែន​ តែខ្ញុំនឹងព្យាយាមខំប្រឹងរកវាមកវិញ។ ខ្ញុំសូមអរគុណផងដែរ សម្រាប់បងប្អូនមិត្ត​ភក្តិ និងអ្នកគាំទ្រទាំងអស់..»៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Sveng socheata Star news local news