CamNews

តារា 

ឡាយអិន និង ជីជី រងការរិះគន់យ៉ាងចាស់ដៃ នៅលើហ្វេសប៊ុក "Facebook"

ភ្នំពេញៈ ពិធីករប្រុសស្រីមួយគូ ក្នុងកម្មវិធី “Freshy Winner” របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន
លោក ឡាយអិន និង កញ្ញា ជីជី បន្ទាប់ពីបង្ហាញ រូបថតមិនសមរម្យ ក្នុងកម្មវិធីនោះរួចមក ត្រូវ
បានអ្នកនិយមលេង បណ្តាញទំនាក់ទំនង សង្គម Facebook ធ្វើការរិះគន់ មិនសំចៃមាត់ ទៅលើ
កាយវិការ មិនសមរម្យ ជានារីខ្មែរ របស់ កញ្ញា ជីជី ជាសាធារណៈ។

បន្ទាប់ពីរូបភាព មួយដែលកញ្ញា ជីជី និងលោក ឡាយអិន បានបញ្ចេញពីសកម្មភាព មួយមិន
សមរម្យ ដល់ភ្នែកអ្នកទស្សនា នៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook នៅក្នុងពេលថ្មីៗ
នេះ ដោយនៅក្នុងរូបភាពនោះ គេឃើញ លោក ឡាយអិន ដែលជាពិធីករសម្បូរ វោហាស័ព្ទក្នុង
កម្មវិធី ឱនមុខមកដល់ ត្រឹមទ្រូងកញ្ញា ជីជី ដែលធ្វើឲ្យគេ ថតរូបបាន និងទទួលរងការរិះគន់ យ៉ាង
ចាស់ដៃ ពីមហាជន ដោយសារតែរូបភាពនោះ មើលទៅកញ្ញា ជីជី ហាក់បីដូចជា មិនរក្សាតម្លៃជា
ស្ត្រីខ្មែរ ទាល់តែសោះ។

ក្រោយពីឃើញរូបភាព ទាំងអស់នោះមាន Friend នៅក្នុង Facebook ជាច្រើនរយនាក់ បានបញ្ចេញ
ប្រតិកម្មមិនពេញចិត្តចំពោះ ទង្វើរបស់ពួកគេ ដែលលេងដោយបើកចំហរ ទាំងកម្មវិធី ដែល ពួកគេ
កាន់នោះ គឺជាកម្មវិធីទូរទស្សន៍ ត្រូវចាក់ផ្សាយឲ្យ មនុស្សរាប់លាននាក់ ទស្សនា ។ តែពួកគេហាក់ដូច
ជា មិនខ្វាយខ្វល់ ពីភ្នែកទស្សនិកជន ទាល់តែសោះ ។ បែរជាបង្ហាញ កាយវិកាមិនល្អនៅលើ កញ្ចក់
ទូរទស្សន៍ និងជាគំរូអាក្រក់ សម្រាប់ក្មេងៗ ជំនាន់ក្រោយ ក៏ដូចជាយុវវ័យ ក្នុងនាមជាអ្នកសិល្បៈ គួរ
ណាស់តែ បង្ហាញពីគំរូល្អៗមិនគួរធ្វើបែបនេះទេ។

ក្នុងនោះដែរ បុរសម្នាក់ដែលមាន ឈ្មោះក្នុង Facebook ថា Chin Socheat បានធ្វើការរិះគន់យ៉ាង
ចាស់ដៃថា "គ្មានសីលធម៌ខ្លួនជាកូនខ្មែរ ប្រើទង្វើមិនសមរម្យ មិនមែននៅផ្ទះ អស់លោកទេណា
អាចធ្វើអ្វីតាមចិត្ត តែនេះនៅក្នុងកម្មវិធីទូរទស្សន៍ណា មនុស្សរាប់លាននាក់ កំពុងទស្សនា ប្តូរចរិត
ចេញទៅអស់លោក"។

នៅក្នុងការរិះគន់ពី មហាជនជិត ៣០០នាក់ នោះ ក៏មានមតិជាច្រើនទៀតបាន ធ្វើការរិះគន់ យ៉ាង
ចាស់ដៃទៅលើ តារាស្រី កញ្ញា ជីជី និងលោក ឡាយអិន ថាជាតារាគំរូអាក្រក់ មិនស័ក្តិសមជាតារា
នោះទេ ព្រោះថាតារា គឺជាចំណែកមួយ ក្នុងការផ្សព្វផ្សាយការអប់រំ និងថែរក្សាប្រពៃណី វប្បធម៌ខ្មែរ
ឲ្យស្រស់ផូរផង់ មិនមែនធ្វើជាគំរូអាក្រក់បែបនេះទេ។ ពាក់ព័ន្ធទៅនឹងរូបភាពរបស់ ពិធីការិនីសម្បូរ
រឿងអាស្រូវស្នេហាជាមួយបុរស អ្នកមាន កញ្ញា ជីជី និង ពិធីកររប៉ិលរប៉ូច លោកឡាយអិន គេហទំព័រ
Looking TODAY មិនអាចទាក់ទង សុំការបកស្រាយបំភ្លឺ ណាមួយបានទេ ជុំវិញការរិះគន់ យ៉ាងចាស់
ដៃនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lyon and gigi entertainment khmer star