CamNews

កីឡាអន្តរជាតិ 

Messi មិនត្រឹមតែ មិនអាក់អន់ចិត្ដនឹង Ronaldo ទេ ថែមទាំងចង់មានឱកាសលេងក្នុងក្រុមជាមួយគ្នាទៀតផង

ព័ត៌មានកីឡា៖ កីឡាករឆ្នើមលំដាប់ជួរមុខប្រចាំ barcelona បានប្រែប្រួលទឹកមុខអស់ ២ រដូវកាលផ្ទួនគ្នា ក្រោយ​ពីលទ្ធផល​ថ្ងៃច័ន្ទបានបង្ហាញថា ខ្លួនគ្មានសំណាងបានក្លាយជាម្ចាស់បាល់មាស ប្រចាំរដូវកាល ២០១៤ នេះទេ។ 

ថ្លែងពីអារម្មណ៍ក្ដុកក្ដួលអួលដើមកររបស់ Messi ទៅកាន់ Ronaldo ថា គាត់ពិតជាស្ញប់ស្ញែងនឹងការទទួល​បាននេះណាស់ ហើយគាត់នៅតែចង់លេងឲ្យបានល្អដើម្បីជាការក្សាបាន នៅតំណែងប្រកួតប្រជែងដូច​ខណៈ​ពេលនេះ​អ៊ីចឹងដែរ។ 

អស់រយៈពេល ៧ រដូវកាលហើយដែលដំណែងមួយនេះ​នៅមានភាព ប្រទាញប្រទុងគ្នានៅឡើយ ក្រោយ​​ពីការសម្រេចផ្លាស់ប្ដូរគ្នាតាមរដូវកាលនីមួយៗ តួយ៉ាង Messi មានឱកាសជាម្ចាស់តំណែង​បាន ៤ ឆ្នាំ គឺ ​ 2009, 2010, 2011 និង 2012 ចំណែក Ronaldo ទើបតែបាន ៣ ឆ្នាំនៅឡើយទេ គឺឆ្នាំ 2008, 2013 និង 2014 ជាក្ដីសង្ឃឹមក្នុងរដូវកាលចុងក្រោយដែល Messi ទន្ទឹងរង់ចាំជាឱកាសលើកទី​ ៥ របស់គាត់ ប៉ុន្ដែ​គ្រប់​យ៉ាង មានការប្រែប្រួលទាំងស្រុង មិនដូចជាការគិតនោះទេ​។ 

ឆ្លងកាត់ការមើលឃើញដូច្នោះ Messi បានត្រូវ អ្នកការសែតមា្នក់សួរសុខទុកពីអារម្មណ៍ពិតប្រាកដ ខណៈ​ដែលតំណែងរបស់ខ្លួនត្រូវបានគេដណ្ដើមយក ២ រដូវកាលផ្ទួនៗដូច្នោះ​។ 

Messi ឆ្លើយតបថា Ronaldo គឺជាកីឡាករដែលឆ្នើបពិតប្រាកដមែន ហើយម្យ៉ាងវិញទៀត វាមិនមែនជា​រឿងមួយងាយ​ស្រួលទេដើម្បីឲ្យក្លាយខ្លួនទៅជាបែបនេាះ ប៉ុន្ដែបើទោះជាយ៉ាងនោះក្ដី គាត់នៅតែមានចំណូល​ចិត្ដចង់ ប្រកួតប្រជែងជាម្ចាស់បាលមាសនោះដដែល ។ ហើយរឿងមួយផ្សេងទៀត គាត់​ចង់​មាន​ឱកាសចូលលេងជាមួយ Ronaldo ក្នុងក្រុមជាមួយគ្នា។ 

ស្របគ្នានិងការលើកឡើងរបស់ Messi ដូច្នោះ Ronaldo ក៏មានមតិខ្លះចង់បង្ហាញដែរថា ក្នុងឱកាសមួយ​​នេះ ពិតជាល្អសប្រសើខ្លាំងណាស់ ហើយមិនអាចបំភ្លេចបាន សម្រាប់រូបគាត់។ គាត់សង្ឃឹមថា តំណែង​នេះអាចនឹងរក្សាបានគង់វង្សប្រសើរ ហើយរឿងដែល Messi ចង់ចូលលេងក្នុងក្រុមជាមួយគាត់នោះ គាត់ក៏ចង់មានថ្ងៃនោះថងដែរ​ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror 


Tags: Sport News Messi Ronaldo