CamNews

ប្លែកៗ 

ត្រី​រាជ​​ទម្ងន់​២២០​គីឡូក្រាម​​ ងាប់​ក្នុង​ដាយ​ទន្លេ​ ក្នុង​ខណ្ឌឫស្សីកែវ

ត្រី​រាជ​មួយ​ក្បាល​ដែល​គេ​ដឹង​ថា​ ជា​ពូជ​ត្រី​ដ៏​កម្រ​ត្រូវ​បាន​គេ​ប្រទះ​ ឃើញ​ងាប់​នៅ​ក្នុង​ដាយ​ទន្លេ
សាប​ស្ថិត​  ក្នុង​សង្កាត់​ព្រែក​តា​សេក​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​
ព្រោះ​ត្រី​រាជ​មួយ​ក្បាល​នេះ​មាន​ទម្ងន់​ ២២០​គីឡូក្រាម​ និង​ មាន​បណ្ដោយ​ ប្រវែង​២,៦០​ម៉ែត្រ​
និង​មាន​អាយុកាល​ ជាង​២០​ឆ្នាំ​ដែរ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​តាម​ដង ​ទន្លេសាប​ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក​ បានឱ្យ​ដឹង​ថា​
នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ នៅ​ដាយ​ត្រី​ របស់​ជនជាតិ​វៀតណាម​ឈ្មោះ​
ថា​ន់​គេ​ ឃើញ​ត្រី​រាជ​មួយ​ក្បាល​នេះ​បាន​ងាប់​ដោយ​ សារ​តែ​ជាប់​នៅ​ក្នុង​ដាយ​របស់​អ្នកនេសាទ​ 
ជនជាតិ​វៀតណាម​រូប​នោះ​ ។​ លុះ​ព្រឹក​ ឡើង​ទើប​គេ​រាយការណ៍​ទៅ​មន្ដ្រី​ជល​ ផល​ចតុមុខ​ដើម្បី
​យក​ត្រី​រាជ​ដ៏​កម្រ​នេះ​ យក​ទៅ​រក្សា​ទុក​និង​ធ្វើការ​ពិសោធន៍​ ។​

​ត្រី​រាជ​មួយ​ក្បាល​នេះ​ ត្រូវ​បាន​ដឹក​តាម​  ម៉ូតូ​កង់​៣​ពី​សង្កាត់​ព្រែក​តា​សេក​ទៅ​រក្សា​ ទុក​នៅ​រដ្ឋ
បាល​ជលផល​នៅ​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ប្រយោជន៍​ទុក​ធ្វើការ​ សិក្សា​ស្រាវជ្រាវ​អំបូរ​
ត្រី​រាជ​ដែល​ចង់​ ផុត​ពូជ​ទៅ​ហើយ​នោះ​ ។​

​មន្ដ្រី​ជលផល​បានឱ្យ​ដឹង​ថា​ ត្រី​រាជ​គឺ​ ជា​ពូជ​ត្រី​ម្យ៉ាង​ដែល​មាននៅ​ក្នុង​ព្រះរាជា​ណា​ច​ក្រក​កម្ពុជា​
ជា​យូរ​មក​ ហើយៗ​មក​ ដល់​ពេល​នេះ​ត្រី​រាជ​ចង់​ផុត​ពូជ​ទៅ​ហើយ​ ព្រោះតែ​អ្នកនេសាទ​ខ្លះ​តែង​
នេសាទ​បាន​ យក​ទៅ​លក់​និង​ហូប​ធ្វើ​ឱ្យ​ចង់​ផុត​ពូជ​ ៕

 

ដោយ ៖ សីហា
ប្រភព ៖ NW


Tags: strange cambodia fish ត្រី ប្លែក