CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំ កំពូលកូរ៉េខាងជើង អនុម័តផែនការ វាយប្រហារដោយ គ្រាប់រ៉ុក្កែត

ព្យុងយ៉ាង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៩ ខែ
មីនា ឆ្នាំ ២០១៣ នេះថាមេដឹកនាំ កំពូលនៃសាធារណៈ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បាន
អនុម័តជាផ្លូវការ ហើយទៅលើផែន ការ វាយប្រហារដោយគ្រាប់ កម្លាំងរ៉ុក្កែតយុទ្ធសាស្ត្រ ស្រប
ពេលដែលយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-2 បាន ហោះជុំវិញតំបន់ឧបទ្វីបកូរ៉េនោះ។ នេះ
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់កូរ៉េជើង KCNA ។

សារព័ត៌មានខាងលើនេះបានលើកឡើងពីសម្តីរបស់លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំ ជាមួយមន្ត្រី
យោធាកំពូលៗ របស់ខ្លួននៅថ្ងៃសុក្រ នេះថា “ពេលវេលាបានមកដល់ ហើយសម្រាប់ធ្វើការឆ្លើយ
តបទៅកាន់ចក្រពត្តិអាមេរិក ចំពោះមុខនៃស្ថានការណ៍ ដែលកាន់តែផុយស្រួយនោះ។”

សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានអះអាងទៀតគ្រាប់រ៉ុក្កែតយុទ្ធសាស្ត្រ នឹងវាយប្រហារ ទៅលើ
ទឹកដីអាមេរិក, កោះហាវ៉ៃ, កោះហ្គួម, និង ប្រទេសកូរ៉េខាងត្បូង ប្រសិនបើ អាមេរិកហ៊ានបង្ក
ហេតុដ៏គឃ្លើនណាមួយទៀត នោះ។ លោក គីម បានលើកឡើងថា ជំហានរបស់អាមេរិកចុង
ក្រោយនេះ មិនមែនជាការពង្រាយ កម្លាំងធម្មតា នោះទេ ប៉ុន្តែវាជាពាក្យចុងក្រោយមួយដែល
នឹងបង្កើតឡើងនូវសង្គ្រាមនុយក្លេអ៊ែរនៅតំបន់ឧទ្វីបកូរ៉េ ដែលមិនអាចកាត់ស្មានពីទំហំបាន។

គួរបញ្ជាក់ផងដែរថាយន្តហោះទម្លាក់គ្រាប់បែក B-2 ដ៏មានអនុភាពចំនួនពីរគ្រឿង ត្រូវបាន
យោធាអាមេរិក បញ្ជូនទៅរក្សាសន្តិសុខនៅតំបន់ឧបទ្វីបកូរ៉េ ហើយលោករដ្ឋ មន្ត្រីការពារ
ជាតិអាមេរិក ឆាក់ ហាគែល បានបដិសេធចំពោះការចោទប្រកាន់ដែលថា ការបញ្ជូនយន្ត
ហោះប្រភេទនេះ ជាបង្កើនភាពតានតឹងនៅក្នុងតំបន់នោះ។ ទោះបីជា យ៉ាងណាក៏ដោយ វាបានបង្ហាញថាឧបទ្វីបកូរ៉េអាចនឹងធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម គ្រប់ពេលវេលា៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ