ព័ត៌មានកីឡា៖ ក្រុម Real Madrid ទំនងកំពុងតែសម្លឹងមើល អ្នកចាំទីដ៏ឆ្នើមរបស់ Manchester United ក្រោយពីដឹងថា កីឡាករ ត្រូវផុតរដូវកាលរបស់ខ្លួននៅ ២០១៦ ។
យោងតាមប្រភពព័ត៌មានគេហទំព័រអន្ដរជាតិ បានឲ្យដឹងថា Real Madrid កំពុងសម្លឹមើលអ្នកចាំទី Man United សម្រាប់រដូវកាលថ្មីនេះ ហើយក្រុមនិងបំបែកកំណត់ត្រារយៈពេល ១ ឆ្នាំនៅសល់ របស់កីឡាករ ដែលនិងផុតកំណត់នៅឆ្នាំ ២០១៦ ។ David de Gea has គឺជាអ្នកចាំទីដ៏ឆ្នើបរបស់ Man Unitedក្រោយ ពីត្រូវបានការកោតសរសើរពីថ្នាក់ដឹកនាំ និង ក្រុមជម្រើសជាតិអេស្ប៉ាញ ផងដែរ ។
យោងតាមប្រសាសន៍លោក Carlo Ancelotti ដែលជាថ្នាក់ដឹកនាំក្រុម Real Madrid បានគូសបញ្ជាក់ថាទិសដៅដ៏មុតស្រួចរបស់ក្រុមគឺ និង ផ្ដាច់កិច្ចព្រមព្រាងកីឡាករ David de Gea នៅរដូវកាលក្រោយនេះដើម្បីជំនួស កីឡាករ Iker Casilla ដែលកំពុងតែស្ថិតក្នុងពិការភាព។ ហើយគម្រោងថ្មីមួយនេះ អាចនឹងមានផលប៉ះពាល់ដល់ គម្រោងចាស់កន្លងមកដែលក្រុមមានបំណង ចង់ ផ្ទេរអ្នកចាំទីរបស់ Juventus គឺកីឡាករ Gianluigi Buffon ។
មិនមានការបង្ហាញអ្វីច្រើនពីភាគីខាង Man United ទេ គ្រាន់តែពេលកន្លងមក ក្រុមធ្លាប់ផ្ដល់ឲ្យការសម្រេចចិត្ដ ចំពោះកីឡាករនូវរដូវកាលបន្ដទៀត បន្ទាប់ពីពេលវេលាចាស់ត្រូវអស់ ។ ហើយសេចក្ដីសម្រេចចំពោះការឆ្លើយតបនិងតម្រូវការបស់ Real Madrid ក៏មិនទាន់មានសកម្មភាពអ្វីប្លែកដែរ ។
កីឡាករ David de Gea អ្នកចាំទី Man United
ថ្នាក់ដឹកនាំ Real Madrid លោក Carlo Ancelotti
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast