ភ្នំពេញ៖ តារាចម្រៀងស្រីសម្បូរដើមទ្រូង ជួបជំពប់ស្នេហ៍ជាមួយ បុរសទ្រព្យស្តុកវ័យជិត៦០ ឆ្នាំ អាណិកជនខ្មែរ-អូស្ត្រាលី កញ្ញា ប៊ុន ផៃលីន ចាប់តាំងពីដើមឆ្នាំ២០១៣មក ឃើញថា យឺអ៊ុនរបស់ នាង ហាក់ដូចជាឡើង ខ្ពស់កក់ពពក មិនអាចនឹកស្មានដល់ ក្រោយពីនាងប៉ះចំស្នេហ៍ មានហុង ស៊ុយមកនោះ ។ ប៉ុន្តែចូលដល់ចុងឆ្នាំ២០១៣ ស្នេហារបស់នាង ហាក់មានភាពរកាំរកូសបន្តិច តែ មិនមានបញ្ហា ដល់ថ្នាក់បែកបាក់ឡើយ គ្រាន់តែឮដំណឹងថា នាងបានលក់ផ្ទះចែកលុយគ្នា ហើយ មិនយូរប៉ុន្មានអ្នកទាំងពីរ ក៏ត្រូវដងត្រូវផ្លែគ្នាវិញ ជាធម្មតា។
ជាការកត់សម្គាល់ អ្វីដែលសំខាន់នោះ គឺកាលពីអំឡុងឆ្នាំ២០១៣ កញ្ញា ប៊ុន ផៃលីន បានទទួល កាដូរផ្ទះមួយល្វែង តម្លៃជិត១០ម៉ឺនដុល្លារ ពីម្ចាស់ស្នេហ៍វ័យចំណាស់ ។ ក្រោយមកទៀតនាង ក៏ ទទួលបានលុយ ជាង២ម៉ឺនដុល្លារ សម្រាប់ធ្វើផ្ទះឱ្យម្តាយ នៅឯស្រុកកំណើតខេត្តតាកែវ។ ប៉ុន្តែ ខណៈពេលនេះ នាង បានសម្រេចចិត្តជាថ្មី ដោយនាំយកម្តាយ មករស់នៅភ្នំពេញ និងទិញផ្ទះឱ្យ មួយល្វែងមានតម្លៃជាង ៥ ម៉ឺនដុល្លារ។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីថ្មីៗនេះ តារាចម្រៀងយ៉េៗ កញ្ញា ប៊ុន ផៃលីន បាននិយាយថា ចំពោះគម្រោងសង់ផ្ទះថ្មី ឲ្យម្តាយរបស់នាងនៅស្រុកកំណើត បានផ្លាស់ ប្តូរវិញហើយ ព្រោះបច្ចុប្បន្ននាងកំពុង តែរកទិញផ្ទះឲ្យម្តាយ នៅឯទីក្រុងភ្នំពេញ ដើម្បីងាយ ស្រួលមើល ការខុសត្រូវ និងបាននៅក្បែខ្លួនផងដែរ។
ប៊ុន ផៃលីន និយាយថា "ខ្ញុំបានទៅមើលផ្ទះមួយកន្លែង ម្តុំផ្លូវជាតិលេ៤ ជិតផ្សាជម្ពូវ័ន្ត ហើយកំពុង តែចរចាតម្លៃគ្នា។ ផ្ទះមួយនេះ ជាប្រភេទផ្ទះល្វែង លក់ក្នុងតម្លៃជាង៥ ម៉ឺនដុល្លារ ។ ប៉ុន្តែមិនទាន់ សម្រេចយក នៅឡើយទេ ព្រោះមិនទាន់ត្រូវថ្លៃ។ តែបើតាមចិត្តខ្ញុំ គឺ៩០ភាគរយអាចត្រូវគ្នា ព្រោះត្រូវទិញឲ្យអ្នកម្តាយ មកនៅភ្នំពេញដែរ.."។
ទោះបីយ៉ាងណាក្តី ប៊ុន ផៃលីន មិនទាន់បញ្ជាក់ថា លុយជាងប្រាំម៉ឺដុល្លារ ដែលត្រៀមទិញផ្ទះឲ្យ ម្តាយរស់នៅភ្នំពេញ នេះមានប្រភពចេញមក ពីណា នៅឡើយទេ។ ប៉ុន្តែគេអាចសន្និដ្ឋានបានថា លុយដ៏ច្រើនរហូតជាង៥ម៉ឺនដុល្លារនេះ ជាលុយបានមកពីការឧបត្ថម្ភ ពីសំណាក់គូស្នេហ៍វ័យ ជាង ៥០ ឆ្នាំ កំពុងរស់នៅ ប្រទេសអូស្រ្តាលី ដើម្បីផ្តាប់ចិត្តនាង និង អ្នកម្តាយក្មេក។
គួររំឭកថា ស្រីស្រស់ទងវង ប៊ុន ផៃលីន មុននេះ ធ្លាប់ប្រកាសឲ្យដឹងដោយមិនលាក់លៀម ខុស ប្លែក ពីតារាស្រីឯទៀត ថានាងបានសាងស្នេហ៍ ក្រៅឆាក ដ៏ផ្អែមល្ហែម ជាមួយបុរស មានទ្រព្យ ស្តុកស្តម្ភ វ័យ ៥៨ ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី។ ចំណងស្នេហ៍របស់នាង ជាមួយបុរសម្នាក់នេះ បានសាងឡើង ជាមួយគ្នាជិត២ឆ្នាំមកហើយ។ ម្យ៉ាងទៀតបុរសគូស្នេហ៍ វ័យចំណាស់ម្នាក់នេះ តែងជួយផ្គត់ផ្គង់ និងទំនុកបំរុងនាងពីក្រោយ ដល់ជីវភាពរស់នៅ ប្រចាំ ថ្ងៃផងដែរ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល