ព័ត៌មានកីឡា៖ ខ្សែការពារ Atletico Madrid កីឡាករ Tiago Mendes បាននិយាយថា រូបគាត់ពេលដែលចូលមកកាន់ទឹកដី Chelsea ក្នុងរដូវក្ដៅម្ដងនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីលោក Jose Mourinho។
កីឡាករ Tiago Mendes គឺជាជញ្ជាំងការពារយ៉ាងរឹងមាំរបស់ Atltico Madrid ដែលធ្លាប់ជួយឲ្យក្រុមឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងរដូវកាល Champions League ក្រោយពេល Chelsea ត្រូវបាត់បង់ការប្រកួតក្នុងវគ្គជម្រុះផ្ដាច់ព្រ័ត្រ។ ហើយម្យ៉ាងវិញទៀត កីឡាករម្នាក់នេះ ក៏បានទំនេរជើងផងដែរបន្ទាប់ពីកិច្ចកុងត្រាគាត់ផុតកំណត់ជាមួយនឹងមិត្ដភាពជោគជ័យ Liga ។ ស្របនិងការផុតកំណត់កុងត្រានេះ លោក Jose Mourinho ពិតជារំពឹងយ៉ាងមុតមាំណាស់ថា Tiago Mendes និងវិលត្រលប់មកចូលរួមក្រុមរបស់គាត់វិញ ។ ប៉ុន្ដែជាអកុសលTiago Mendes សម្រេចចិត្ដបង្កើតកុងត្រាថ្មីមួយទៀតក្នុងទឹកដីចាស់ ដែលធ្វើឲ្យ Chelsea អស់សង្ឃឹមនិងការវិលត្រលប់មកវិញនៃកីឡាករម្នាក់នេះណាស់។



ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Newsnow