Lassi Hurskainen ជាកីឡាករបាល់ទាត់សញ្ជាតិ ហ្វាំងឡង់ ដែលសព្វថ្ងៃជាអ្នកចាំទី អោយ
 ក្រុមបាល់ទាត់ Jippo ប្រទេសហ្វាំងឡង់ ។
 
 កាលនៅក្មេងជាងនេះ Lassi ជាអ្នកចាំទីអោយក្រុម UNC asheville ដែលជាក្រុមបាល់ទាត់
 ប្រចាំសាលារបស់គេ ។ នៅថ្ងៃទី ១២ កុម្ភះ ឆ្នាំ ២០១១ Lassi បានបង្ហោះវីដេអូមួយរបស់ខ្លួន
 ដែលបង្ហាញពីក្បាច់នៃការស៊ុត និង ចាប់បាល់របស់គេ ដោយមានការជួយជ្រោមជ្រែងពីមិត្ត
 ភក្តិ ២ នាក់ទៀតរបស់គេផងដែរ ។ វីដេអូនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ក្នុង
 រយៈពេលប្រមាណជា ១ ខែ សោះទទួលបានការចុចមើលដល់ ៣ លានដង ។ វីដេអូរបស់
 Lassi ត្រូវបានកម្មវិធីទូរទស្សន៍ល្បីៗ ជាច្រើនធ្វើជាព័ត៌មាន ដូចជាប៉ុស្តន៍ ESPN ជាដើម ។
 
 សព្វថ្ងៃ Lassi ជាអ្នកចាំទីអោយក្រុម Jippo នៅហ្វាំងឡង់ ហើយក៏ជាតារាទូរទស្សន៍ សំរាប់
 កម្មវិធីមួយអោយប៉ុស្ត៍ទូរទស្សន៍ Kicktv ផងដែរ ៕
 
ដោយ ៖ កុសល
 ប្រភព ៖ k14