អេស្ប៉ាញ៖ អ្នកវិទ្យាសាស្ត្រជាច្រើន នៅក្នុងប្រទេសអេស្ប៉ាញ បានរកឃើញថា ពន្លឺដែលជះចេញពីអេក្រង់ របស់ទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រ រារាំងដល់ការផលិតអ័រម៉ូន ប្រឆាំងនឹងជំងឺធាត់ ។
សមាសធាតុ Melatonin ដែលមាននៅក្នុងរុក្ខជាតិ សត្វ និងខ្លួនមនុស្ស គ្រប់គ្រងស្ថានភាពនៃការគេង និងបម្រួល ដល់ប្រព័ន្ធរំលាយអាហារ ឬប្រព័ន្ធមេតាប៉ូលិស ។
ប្រសិនបើអ្នកគេង នៅក្បែរពន្លឺជះ ចេញពីអេក្រង់ ពេលនោះ ការផលិតអ័រម៉ូន នឹងមានការរាំងស្ទះ ហើយបន្តិចម្តងៗ ប្រព័ន្ធរំលាយអាហារ នឹងធ្វើឲ្យសារពាង្គកាយរបស់អ្នក ងាយស្រួលរងគ្រោះ និងទទួលយកជំងឺធាត់ ។
លោកសាស្ត្រាចារ្យ Ahmad Agil អ្នកដឹកនាំការ សិក្សាស្រាវជ្រាវមួយនេះ បានប្រាប់សារព័ត៌មាន The Independent ថាពន្លឺដែលជះចេញពីទូរស័ព្ទ នៅពេលយប់អាចកាត់បន្ថយ កម្រិតសារធាតុមេឡ៉ាតូនីន បណ្តាលឲ្យប្រព័ន្ធសរីរាង្គ ខកខានមិនបានផលិតអ័រម៉ូនឲ្យបានច្រើន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល