កាលពីពេលថ្មីៗនេះ សហគមអ៊ីនធឺណេត បានមានការភ្ញាក់ផ្អើលយ៉ាងជុំវិញរូបភាព បុរសជប៉ុន
ម្នាក់ (លាក់ឈ្មោះ) បានធ្វើពិធីរៀបការ ជាមួយកូនក្រមុំតុក្កតាសិច។ មិនត្រឹមតែមានការចាប់
អារម្មណ៍ និងប្រើប្រាស់តុក្កតាសិច បុរសម្នាក់នោះ បានធ្វើទង្វើជាមួយតុក្កតាទាំងនោះ ដូចធ្វើ
ជាមួយមនុស្សពិតៗផងដែរ។
"កូនក្រមុំជ័រ" មានមុខមាត់ស្រស់ស្អាត ត្រូវបានស្លៀកសំលៀកបំពាក់រៀបការយ៉ាងល្អប្រណិត
ជាមួយនឹងកាន់ធ្វើសក់បួងឡើងលើ។ នៅលើសក់របស់កូនក្រមុំ ក៏មានពាក់ម្កុដមួយ ចំណែក
ក មានពាក់ខ្សែ ក អង្កាំពណ៌ស និងមានកាន់ផ្កាដ៏ស្រស់ស្អាតមួយបាច់ នៅក្នុងដៃផងដែរ។ ដើម្បី
អបអរសាទរអាពាហ៏ពិពាហ៏របស់ខ្លួន កូនកំលោះ និងកូនក្រមុំជ័រ បានរួមគ្នាផឹកស្រាមួយកែវ ក្នុង
ថ្ងៃរៀបការនេះទៀតផង។
មិនត្រឹមតែប៉ណ្ណឹងទេ កូនក្រមុំជ័រទាំងនោះ នៅត្រូវបានកូនកំលោះ ក៏ដូចជាម្ចាស់របស់ខ្លួន ប្រព្រឹត្តិ
យ៉ាងល្អ ចំពោះខ្លួនផងដែរ។ ជារៀងរាល់ថ្ងៃ ក្រៅពីជួយសំអាតកាយឲ្យកូនក្រមុំជ័រទាំងនោះ បុរស
ជាប្តីដែលជាមនុស្សពិតៗនេះ នៅជួយពួកគេផ្លាស់ប្តូរខោអាវ និងរៀបចំឥរិយាបថផ្សេងៗឲ្យពួកគេ
ថែមទៀតផង ដូចជា រៀបចំឲ្យអង្គុយមើលទូរទស្សន៍ អង្គុយជជែកលេងជាមួយគ្នា និងរៀបចំចូល
ដេកជាដើម៕
ដោយ៖ សិលា
ប្រភព៖ K14