CamNews

ព័ត៌មានអន្តរជាតិ 

ចម្លាក់បុរាណ របស់អេហ្ស៊ីប សាងសង់ឡើង ក្លែងក្លាយ នៅក្នុងប្រទេស ចិន រងនូវ ការវាយកំទេចចោល

ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារ​ សារព័ត៌មានរដ្ឋ បញ្ជាក់ផ្សាយ កាលពីថ្ងៃអាទិត្យ ម្សិលមិញ អោយដឹងថា​ ចម្លាក់បុរាណ ប្រទេសអេហ្ស៊ីប មានឈ្មោះថា Sphinxដែលត្រូវបានគេសាងសង់ឡើងក្លែងក្លាយកំពុង តែមានវត្តមានរបស់ខ្លួន នៅក្នុងប្រទេសចិននោះ នឹងត្រូវមានការ រុះរើចេញ ក្រោយពី ក្រសួង ប្រទេស អេហ្ស៊ីប បានធ្វើការតវ៉ា ។

ទន្ទឹមនឹងគ្នានេះ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ  បានចុះសម្រង់ អត្ថបទផ្សាយ អោយដឹងថា សំនង់ រូបចម្លាក់ធំមហិមា ក្លែងក្លាយ ចម្លងតាមច្បាប់ដើម   រូបចម្លាក់បុរាណ  ប្រទេស អេហ្ស៊ីបមួយនេះ ត្រូវ បានគេសាងសង់ឡើង នៅក្នុងខេត្ត Hebei ប្រទេសចិន ។ សេចក្តីរាយការណ៍បញ្ជាក់ថាក្រសួងទទួល ខាងវត្ថុបុរាណ បានធ្វើការដាក់ពាក្យប្តឹង ទៅ អង្គការ យូណេស្កូ    ដោយមាន ការបញ្ជាក់អោយដឹងថា ចិនបានសាងសង់រូបចម្លាក់ខាងលើឡើង ដោយចម្លងតាម ច្បាប់ដើម ។

ផ្ទុយទៅវិញ របាយការណ៍ ក៏បានដកស្រង់ សម្តីមន្រ្តី ឧទ្យានវប្បធម៌ជាតិ   ប្រចាំតំបន់ខាងលើ អោយ ដឹងថា សំណង់យកត្រាប់តាម ខាងលើនេះ ត្រូវបានសាងសង់ឡើងជា បណ្តោះអាសន្ននោះទេ ពោល បម្រើអោយវិស័យ ភាពយន្ត ខណៈនឹងមានការថតខ្សែភាពយន្ត រយៈពេលខ្លី   តែប៉ុណ្ណោះ ស្របពេល ដែល មន្រ្តីដដែលបញ្ជាក់បន្តអោយដឹងថា ពួកយើង ពិតជាមានការគោរពជាខ្លាំង ទៅបណ្តា   សម្បត្តិ បេតិកភណ្ឌពិភពលោក ហើយ ពួកយើងសូមធ្វើការអភ័យទោស បើសិនណា មានការភ័នច្រឡំ  តាម រូបភាពណាមួយ ។

គួររំឭកថា សំណង់រូបចម្លាក់ក្លែងក្លាយ មួយនេះ មានប្រវែងដល់ទៅ ៨០ ម៉ែត្រ និង    មានកំពស់ដល់ ទៅ ៣០ ម៉ែត្រ ត្រូវបានគេឡើងដោយ សរសៃដែក និង ស៊ីម៉ង់ គុណភាពខ្ពស់ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ channelnewsasia


Tags: china Int news Unt news Unt news Hong Kong Beijing Shanghai