ភ្នំពេញ៖ តារាចម្រៀងស្រីសម្បូរដើមទ្រូង ជូបជំពប់ស្នេហ៍ជាមួយ បុរសទ្រព្យស្តុក វ័យជិត៦០ ឆ្នាំ
ជាអាណិកជនខ្មែរ-អូស្ត្រាលី កញ្ញា ប៊ុន ផៃលីន ក្នុងអំឡុងឆ្នាំ២០១៣នេះ ឃើញថា យឺអ៊ុនរបស់
នាង ហាក់ដូចជាឡើងខ្ពស់កក់ពពក ដែលមិនអាចនឹកស្មានដល់ ក្រោយពីនាងប៉ះចំស្នេហ៍ មាន
ហុងស៊ុយមកនោះ។
ជាការគត់សម្គាល់ អ្វីដែលសំខាន់នោះ គឺចូលមកដល់ឆ្នាំ២០១៣ភ្លាម កញ្ញា ប៊ុន ផៃលីន បានទទួល
កាដូរផ្ទះមួយល្វែង តម្លៃជិត១០ម៉ឺនដុល្លារ ពីម្ចាស់ស្នេហ៍វ័យចំណាស់ម្នាក់នេះ បន្ទាប់មកទៀត នាង
ក៏ទទួលបានលុយជាង២ម៉ឺនដុល្លារ សម្រាប់ធ្វើផ្ទះឱ្យម្តាយ នៅឯស្រុកកំណើត។ ទន្ទឹមនឹង ជីវិតហ៊ឺ
ហាស៊ីវិល័យ មានប្រាក់ចាយពេញៗដៃ មានផ្ទះតម្លៃជិត ១០ម៉ឺនដុល្លារ រស់នៅយ៉ាងសុខស្រួលនេះ
ដែរ មិនទាន់បំពេញតាមតម្រូវចិត្ត របស់តារាស្រីសិចស៊ីនេះទេ ព្រោះនៅខ្វះភាពទំនើបទាន់សម័យ
ម្យ៉ាងទៀត គឺ រយន្តសេរីខ្ពស់ជិះត្រជាក់កាយា។
បើយោងតាមប្រភព ពីអ្នកជិតដិតបំផុត នឹងស្រីស្រស់ ប៊ុន ផៃលីន បានលួចបង្ហើបថា បច្ចុប្បន្ននេះ
កញ្ញា ប៊ុន ផៃលីន មានមហិតាចង់ប្តូររថយន្ត ដែលនាងធ្លាប់ជិះ រាល់ថ្ងៃពី Lexus RX 330 ទៅយក
រថយន្តម៉ាក Range Rover មានតម្លៃរាប់ម៉ឺនដុល្លារ មកជិះ ដើម្បីឲ្យត្រជាក់ចិត្តវិញម្តង។
ប្រភពខាងលើ បាននិយាយទៀតថា ឥឡូវនេះតារាចម្រៀង ប៊ុន ផៃលីន កំពុងតែស្វះស្វែង ដើម្បី
រកលុយបង្គ្រប់យកទៅទិញរថយន្ត Range Rover យកមកជិះបង្អួតគេឯង ក្នុងនាមជាតារាស្រីធ្លាប់
មានឈ្មោះល្បី ក្នុងសិល្បៈនឹងគេម្នាក់ដែរនោះ។សម្រាប់ការខ្វះខាតលុយបន្តិចបន្តូច ប៉ុណ្ណឹង ប្រ
ហែលជាមិនមានបញ្ហា ចំពោះនាងទេព្រោះ ប៊ុន ផៃលីន មានគូស្នេហ៍ចាំជូយជ្រោមជ្រែងពីក្រោង
ខ្នង រាល់ការចំណាយគ្រប់បែបយ៉ាង។
ទាក់ទងព័ត៌មានព័ត៌មានខាងលើនេះ គេហទំព័រ LookingTODAY មិនអាចទំនាក់ទំនង ដើម្បីសាក
សួរពី កញ្ញា ប៊ុន ផៃលីន បានទេ នៅរសៀលនេះ ព្រោះទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន។
Looking TODAY និងព្យាយាមទំនាក់ទំនង ទៅកាន់ ផៃលីន នៅពេលក្រោយ ដើម្បីសុំការបំភ្លឺពី
នាង ចំពោះព័ត៌មានដែលថា នាងចង់ដូរយករថយន្តសេរីទំនើបខាងលើនេះ។
ស្រីស្រស់ទងវង ប៊ុន ផៃលីន ធ្លាប់ប្រកាសឲ្យដឹងដោយមិនលាក់លៀម ខុសប្លែកពីតារាស្រីឯទៀត
ថា នាងបានសាងស្នេហ៍ក្រៅឆាក ដ៏ផ្អែមល្ហែម ជាមួយបុរស មានទ្រព្យស្តុកស្តម្ភ វ័យ ៥៨ ឆ្នាំ ជាអា
ណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី។ ចំណងស្នេហ៍របស់នាង ជាមួយបុរសម្នាក់នេះ បានសាង
ឡើង ជាមួយគ្នាប្រហែលជាងមួយឆ្នាំមកហើយ។ ម្យ៉ាងទៀតបុរសគូស្នេហ៍វ័យចំណាស់ម្នាក់នេះ
តែងជួយផ្គត់ផ្គង់ និងទំនុកបំរុងនាងពីក្រោយ ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃផងដែរ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល