ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស ដែលទើបតែបានចេញ
ផ្សាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ បានបញ្ជាក់អោយដឹងថា មនុស្សយន្ត (Robot) មួយគ្រឿង
បានក្លាយជាម្ចាស់ជ័យលាភី ក្នុងការប្រកួតប្រជែងប្រលងរាំមនុស្សយន្ត ខណៈពេលដែលបាន
លើកយកបទ Gangnam Style មកប្រលងរាំលើកនេះ។
គួរបញ្ជាក់ផងដែរថា ការប្រកួតប្រជែងក្នុងការប្រលងរាំមនុស្សយន្តមួយនេះ ត្រូវបានគេប្រារព្ធ
ធ្វើឡើងនៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ។ លើសពីនេះទៅ
ទៀតរបាការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា នៅក្នុងឧកាសនៃកម្មវិធី
ប្រកួតប្រជែងលើកនេះ មានបេក្ខភាពដែលជាមនុស្សយន្ត ដល់ទៅ ៣០ មកពី ៦ សកលវិទ្យា
ល័យ បានមកណាត់ជួបគ្នា ដើម្បីធ្វើការប្រកួតប្រជែង។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ
ទិដ្ឋភាពរួម ខណៈពេលដែលមនុស្យយន្តមួយគ្រឿងនោះ រាំបទ Gangnam Style បានយ៉ាងណា
នោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ sky