ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ដែលតារាស្រី កញ្ញា ពៅ លីដា ចូលប្រឡូក ក្នុងវិថីសិល្បៈ គេសង្កេត ឃើញថាសន្ទុះ កេរ្តិ៍ឈ្មោះរបស់នាង ហាក់មានភាពលេចអណ្តែតៗ មិនទៀងទាត់ ហើយក៏មិនសូវលេច ធ្លោខ្លាំងដែរ ។ ប៉ុន្តែមួយរយៈពេល ក្រោយនេះ ចាប់តាំងពីតារាសម្តែង ល្បីឈ្មោះ មួយចំនួន បានបញ្ចប់ អាជីពសិល្បៈទៅ សាងគ្រួសារនោះ គេសង្កេតឃើញថា តារាស្រី សម្បុរស្រអែមរូបនេះ បែរជាផ្តើមមាន រស្មើរះចែងចាំង ដោយនាងត្រូវបាន អ្នកដឹកនាំរឿង ទាក់ទង ហៅថតរឿង ជាបន្តបន្ទាប់ ហើយកេរ្តិ៍ឈ្មោះ របស់នាង ក៏ចាប់ផ្តើមឡើងកូដ ទៅតាមហ្នឹងដែរ ។
បើតាមប្រភពពីអ្នកសិល្បៈ បានលួចខ្សឹបប្រាប់ឲ្យដឹងថា តារាសម្តែង នាង ពៅ លីដា មួយរយៈចុងក្រោយនេះ មើលទៅដូចជា មានទឹកមាត់លេប ច្រើនជាងមុន ដោយនាងត្រូវបាន ខាងស្ថានីយទូរទស្សន៍ អ្នកដឹកនាំរឿង ទាក់ទងមក ជាប់រហូតមិនសូវ មានពេលទំនេរដូ ចពេលមុនៗឡើយ ។
ជួបសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទថ្មីៗនេះ ម្តាយរបស់តារាស្រី កញ្ញា ពៅ លីដា បានប្រាប់ដោយ ទទួលស្គាល់ថា ការងារកូន ស្រីរបស់គាត់ មួយរយៈនេះគឺ មានការមមាញឹកច្រើន ដូចគេនិយាយមែន ពោលគឺធ្វើការជាប់ៗគ្នា មិនសូវមាន ពេលសម្រាកទេ ដោយត្រូវចេញថតរហូត ព្រោះថាប៉ុន្មាន ខែចុងក្រោយនេះ កូនស្រីរបស់គាត់បាន ទទួលថត ៣-៤រឿង ដូច្នេះត្រូវលៃពេល វេលាមិនអាចទំនេរ បានទេ ។
ម្តាយរបស់ លីដា បានប្រាប់ឲ្យដឹងថា “ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ ម្សិលម្ងៃនេះកូនខ្ញុំ គេទើបតែទៅចូលរួម ក្រុងពាលី ត្រៀមថតរឿងថ្មីមួយទៀត ឲ្យផលិតកម្ម PR Production របស់ អ្នកនាង ព្រំ រដ្ឋា មានឈ្មោះថា “វិថីនារី” ដោយរឿងនេះ គ្រោង និងចាក់ បញ្ចាំងនៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ហើយរឿងនេះ នឹងផ្តើមចេញថត ដំបូងនៅដើម ខែវិច្ឆិកា ចំណាយពេលថត ប្រមាណ២ខែ…. សម្រាប់ លីដា កូនខ្ញុំគេមិនខ្លាចហត់ទេ មានការងារច្រើន គេក៏សប្បាយទទួល ព្រោះថាស្រវ៉ាការងារ ទាន់ឱកាសហុចឲ្យ” ។
អ្នកស្រីបន្ថែមទៀតថា សម្រាប់ការងារទោះ ជាពេលនេះ លីដាគេមានការរវល់ តែមិនបិទផ្លូវទេ ឲ្យតែមានអ្នកទាក់ទងមក គឺកូនអ្នកស្រីទទួល ទាំងអស់ ឲ្យតែ មានពេលវេលាអាច ដកឃ្លាទទួលបាន ព្រោះការងាររបស់អ្នក សិល្បៈតែប៉ុណ្ណោះ បើមានគេទាក់ទង ហៅច្រើន យើងក៏សប្បាយចិត្ត ទៅតាមហ្នឹង ហើយម្យ៉ាងទៀត ប្រជាប្រិយភាព ក៏លេចធ្លោបណ្តើរៗដែរ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល