អាម៉េរិក៖ វត្តមានតារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោកនាង Jennifer Lopez និងនាង Rita Ora បានចូលរួម នៅក្នុងព្រឹតិ្តការណ៍ Billboard Music Awards ឆ្នាំ២០១៥ នៅ Las Vegas សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ បានធ្វើឲ្យទស្សនិកជន និងអ្នកចូលរួម មានការចាប់អារម្មណ៍យ៉ាងខ្លំាង ចំពោះសម្លៀកបំពាក់ ដ៏សិចស៊ីរបស់ពួកនាង ។
រ៉ូបដ៏សិចស៊ីរបស់នាង Jennifer Lopez និងនាង Rita Ora បានទាក់ទាញការចាប់អារម្មណ៍ និងធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ទស្សនិកជន និងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ Billboard Music Awards ឆ្នាំ២០១៥ ដោយសារតែសម្លៀកបំពាក់អ្នកទាំង២ នាក់ ប្រៀបដូចជាស្រាតទាំងស្រុងតែម្តង ។
រ៉ូបពណ៌ទឹកប្រាក់នាង Jennifer Lopez ស្តើងបំផុតមើលឃើញសាច់ ដោយមានផ្កាការបិទបាំងត្រង់សុដន់មួយជំហៀង និងផ្កាបិទបាំងត្រង់កេរ្តិ៍ម្តាយប៉ុណ្ណោះ ។ ចំណែករ៉ូបនាង Rita Ora ការបិទបាំងត្រង់សុដន់ តែបញ្ចេញគល់សុដន់ និងបិទបាំងពាក់ កណ្តាលខ្លួន អាចឲ្យនាងបញ្ចេញកេរ្តិ៍ម្តាយ និងមិនបានស្លៀកខោក្នុងនោះទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល