CamNews

កីឡាអន្តរជាតិ 

ទើបតែត្រូវអាម៉ាសថ្មីៗ Arsenal លត់ Bor Dortmd យ៉ាងចាស់ដៃ ដើម្បីកសាងគុណសម្បត្ដិឡើងវិញ

ព័ត៌មានកីឡា៖ Arsenal ទើបតែត្រូវទទួលបានការអាម៉ាសជាខ្លាំងក្រោយពីត្រូវ ភ្ញៀវសំណព្វចិត្ដ Man united ផ្ដួលនៅនឹងកន្លែង ប៉ុន្ដែពេលនេះក្រុមបានធ្វើជាម្ចាស់ផ្ទះសាជាថ្មី ហើយជោគជ័យទៀតផង ដោយប៉ះជា​មួយ Bor Dortmd ត្រឹមពិន្ទុ ២ ទល់នឹង ០។ 

ប្រឹត្ដិការណ៍ប្រកួត Champions League រវាង Bor Dortmd ប៉ះជាមួយក្រុមម្ចាស់ផ្ទះ Arsenal លទ្ធ​ផល​​បានបង្ហាញហើយ ថា Arsenal ស៊ី Bor Dortmd ត្រឹមពិន្ទុ ២ ទល់នឹង ០ ដោយកីឡាករ Yaya Sanogo នៅនាទីទី ២ និង កីឡាករ Alexis Sanchez នៅនាទីទី ៥៧ និងក្រោយមកទៀតមិនមានក្រុមណា​អាច​បង្កើតពិន្ទុបន្ថែមទៀតឡើយ។ 

សន្ទុះនៃជើងលេង​ខណៈពេលនេាះ Arsenal ត្រូវបានគេសម្លឹងមើលឃើញថា ហាក់បីដូចជាកំពុងតែបញ្ចេញកំហឹងយ៉ាងខ្លាំង ក្រោយពីទើបតែត្រូវទទួលបានការអាម៉ាស និង​ មេរៀនល្អៗជាច្រើ​ន​ពី​ម្ចាស់​​​​ភាគ​ហ៊ុនធំទី ២ របស់ក្លឹប៕ 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Arsenal vs Bor Dortmd Champions League