CamNews

កីឡា 

ក្រុម Chelsea ចូលមកប្រកួតក្នុងប្រទេសថៃ ខណៈកីឡាករទាំងអស់ត្រូវហាម មិនឲ្យចូលទាក់ទងនារីរាត្រី

ព័ត៌មានកីឡា៖ ក្រុមតោខៀវ Chelsea របស់លោក Jose Mourinho បានកំពុងតែដឹកនាំគ្នាធ្វើដំណើរ​មកកាន់ទីក្រុង បាងកក ប្រ​ទេសថៃ ដើម្បីធ្វើការប្រកួតមិត្ដភាពនៅក្នុងទីក្រុង ខណៈដែល ក្រុមនេះនឹងត្រៀវខ្លួនធ្វើដំណើរឲ្យមកដល់ គោលដៅបីថ្ងៃមុនការប្រកួត ។ ប៉ុន្ដែជាមួយនឹងវិធានការដ៏យកចិត្ដទុកដាក់នេះ លោក​ Jose Mourinho បានដាក់បំរាមរារាំងក្រុមកីឡាករទាំងអស់ ពីការចូលលេងកំសាន្ដ ក្នុងកន្លែងពេស្យាចារ​ ។ 

ក្រុម Chelsea នឹងជួបប្រកួតជាមួយ ម្ចាស់ផ្ទះនៅថ្ងៃសៅរ៍ សប្ដាហ៍នេះ មុនពេលនឹងធ្វើដំណើទៅប្រកួត​នៅប្រទេសអូស្ដ្រាលីជាបន្ដទៀត នៅថ្ងៃអង្គារ៍។ ប៉ុន្ដែទន្ទឹមនឹងការធ្វើដំណើរមកកាន់ទឹកដីប្រទេស​ថៃនេះ កីឡាករ ​​Chelsea ទាំងអស់​បានត្រូវទទួលរងសម្ពាធពីថ្នាក់ដឹកនាំ គឺលោក Jose Mourinho មិនអនុញ្ញាតឲ្យ ចូលលេង​កំសាន្ដក្នុងតំបន់ ពេស្យាចារឡើយ ខណៈដែលប្រទេសថៃកំពុង​តែរីកចម្រើនជាខ្លាំងលើវិស័យនេះ ហើយ​ថែម​ទាំង ការចំណាយអាចត្រឹមតែ ជាង ៣០ ដុល្លារប៉ុណ្ណោះត្រឹមតែមួយយប់ ។ 

ប្រភពព័ត៌មានចេញពីក្រុមរបស់ លោក Jose Mourinho បានប្រាប់ទៅអ្នកការសែតថា ស្រីៗទាំងនោះ ពួកគេនឹងមិនមែនជាបញ្ហានោះទេ តែបើកីឡាករ ធ្វើដំណើរឆ្លង​កាត់តំបន់ទីនោះ នោះពួកគេ នឹងបោយដៃហៅ ទៅជាមួយជាមិនខាន ព្រោះពួកនាងៗទីនោះដឹងច្បាស់ថា កីឡាករ Chelsea​ នឹងធ្វើដំណើទៅទីនោះ ។​ ប្រភពបានបន្ដទៀតថា មិនមែនការធ្វើដំណើរនេះ ក្រុមបិទសិទ្ធ​សេរីភាពមិនឲ្យដើរកម្សាន្ដនោះទេ ប៉ុន្ដែកីឡាករទាំងអស់អាចនៅកំសាន្ដក្នុងសណ្ឋាគារដែលស្នាក់នៅ ទើបអាចធានាបាននូវសុវត្ថិភាពប្រសើរ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News Chelsea Jose Mourinho