ចិន៖ តាមការអោយដឹងពីពត៌មាន ដេលីមែល កាលពីម្សិលមិញនេះថា នៅប្រទេសចិនឯ
ណ្ណោះមានបាតុភូតរំហូតទឹក ដ៏ធំមួយបានធ្វើអោយមនុស្សម្នាទាំងអស់ មានការភ្ងាក់ផ្អើល
យ៉ាងខ្លាំង។
ព្រឹត្ដិការដ៏ចម្លែកនេះ បានកើតឡើងនៅលើដងទន្លេ Hongze ក្នុងខេត្ដ Jiangsu ប្រទេសចិន។
បើតាមការអោយដឹង ពីកម្មករនេសាទម្នាក់ ដែលមានឈ្មោះថា Mingyou បានអោយដឹងថា
ទឹកកួចដ៏ធំមួយនេះ បានកើតឡើងប្រហែលជាម៉ោង ១៧: ៣០ នាទីល្ងាច។ គាត់បានបន្ថែម
ថា វាហាក់បីដូចជាបំពង់ទុយយ៉ូដ៏ធំមួយ ចាក់ចុះពីលើមើឃអញ្ចឹង។
តាមការបកស្រាយរបស់អ្នកវិទ្យាសាស្រ្ដបានអោយដឹងថា បាតុភូតនេះកើតឡើងដោយសារ
តែស្រទាប់បរិយាកាសចុះត្រជាក់ កំនកទឹកលើផ្ទៃផែនដីឡើងក្ដៅ ពេលខ្យល់គួចទឹកឡើង
ទៅលើបរិយាកាស វាក៏ប៉ះជាមួយ ភាពត្រជាក់នៃបរិយាកាស ហើយបង្កើតបានបាតុភូតនេះ
ឡើង។ក្រុមអ្នកវិទ្យាសាស្រ្ដបានបន្ថែមថា វាក៏អាចមានគ្រោះថ្នាក់ដល់មនុស្សផងដែរ បើសិន
វាគួចចំមនុស្ស៕
ដោយ៖ នារី
ប្រភព៖ dailymail