CamNews

តារា 

ស្វាមី សារាយ សក្ខណា ដាក់បម្រាមហាមភរិយា មិនឲ្យនៅជិតប្រុសៗ

ភ្នំពេញៈ បន្ទាប់ពីអតីតតារាស្រី អ្នកនាង សារាយ សក្ខណា បានរៀបការ សាងគ្រួសារ រយៈពេល១ឆ្នាំមក គេសង្កេតឃើញថា គ្រួសារមួយនេះ មានភាពស្អិតរមួត ស្រលាញ់គ្នាខ្លាំងណាស់ ដោយនាងត្រូវបានស្វាមី ថ្នាក់ថ្នម មិនឲ្យទាស់ចិត្តឡើយ ហើយលោកក៏មិន ដែលហាមឃាត់ទេ ទើបតែពេលថ្មីៗនេះ ស្វាមីសំណព្វចិត្ត របស់នាង បែរជាបង្ហើបឲ្យដឹងពី អារម្មណ៍ផ្ទាល់ខ្លួន ប្រកាសដោយចំហរថា លោកមានអារម្មណ៍ ថាសប្បាយចិត្ត នៅពេលដែលមាន ភរិយាជាស្រីស្អាត ហើយទន្ទឹមគ្នា នោះដែល លោកក៏មានក្តី ប្រច័ណ្ឌខ្លះៗ ដែលនៅពេលភរិយា នៅជិតប្រុសផ្សេង ។

ចាប់តាំងពីអតីតតារាសម្តែង ដែលមានឈ្មោះបោះសំឡេង កាលពីអំឡុងឆ្នាំ២០១៣ អ្នកនាង សារាយ សក្ខណា បានរៀបការតាមប្រពៃណី ជាមួយស្វាមីរួចមកគេ កម្រឃើញ នាងបណ្តើស្វាមី ចេញកម្មវិធី អ្នកសិល្បៈ ឫក៏កម្មវិធីទូរទស្សន៍ណាស់ ទើបតែថ្មីៗនេះមុនពេល នាងឡើង យន្តហោះត្រឡប់ ទៅអាមេរិក ជាមួយស្វាមី កាលពីចុងខែវិច្ឆិកានោះ នាងបានដឹកដៃស្វាមី ឡើងកម្មវិធី សម្ភាសន៍មួយ ជាសាធារណៈ លើកដំបូង។

នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីពេលកន្លងទៅនោះ ស្វាមីរបស់ សារាយ សក្ខណា គឺលោក កែវ ប៊ុនមេត្រី បានទម្លាយឲ្យដឹង ដោយនិយាយ ជាភាសាខ្មែរថា លោកពិតជាមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ នៅពេលដែលមាន ភរិយាស្អាតបែបនេះ ហើយជានិច្ចកាល លោកតែងតែ តាមចិត្តគាត់ (ភរិយា) គ្រប់យ៉ាងឲ្យតែ គាត់ចង់ធ្វើអ្វីក៏ធ្វើចុះ ឲ្យតែសប្បាយចិត្ត ជាក់ស្តែង ដូចការងារសិល្បៈនេះ លោកមិនដែល ហាមឃាត់ភរិយា ឡើយ ។

ស្វាមីដែលជាអាណិកជនខ្មែរ រស់នៅអាមេរិករូបនេះ ក៏បានព្រលយឲ្យដឹងទៀតថា “ ចាប់តាំងពីខ្ញុំរៀបការ ខ្ញុំមិនដែលធ្វើឲ្យ ភរិយាទាស់ចិត្តទេ គឺខ្ញុំតែងតែធ្វើតាម គាត់គ្រប់យ៉ាង ប៉ុន្តែនៅក្នុងនោះ ខ្ញុំក៏បានប្រាប់គាត់ ពីអារម្មណ៍ខ្ញុំ ដែលគាត់ចង់ធ្វើអី ខ្ញុំក៏ស្របតាម តែខ្ញុំគ្រាន់តែសុំគាត់មិនឲ្យ ទៅណាមកណា ជិតដិតជាមួយប្រុសៗ តែប៉ុណ្ណោះ ព្រោះថាខ្ញុំប្រច័ណ្ឌ ខ្ញុំគិតថារឿងនេះ សម្រាប់ស្វាមីគ្រប់រូប តែងតែមានហើយ នៅពេលដែលមាន ភរិយាស្រស់ស្អាត បែបនេះ ” ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh