នៅក្នុងសម័យថ្មីនេះ ការស្វែងរកបុរសល្អគឺហាក់ដូចជាមានការលំបាកណាស់ចំពោះនារីទាំង
ឡាយ។ ដូច្នេះ គេហទំព័រ "ណាត់ជួបគ្នា" មួយរបស់បារាំង បានរកឃើញវិធីល្អមួយដើម្បីតភ្ជាប់
ភាគីបុរស និងភាគីស្ដ្រី អោយបានជួបគ្នា។
គេហទំព័រ AdopteUnMec.com (AdoptAGuy.com) បានបើកហាងមួយដែលក្នុងនោះ បុរសត្រូវ
បានគេដាក់នៅលើធ្នើដូចទំនិញ ដើម្បីអោយអ្នកទិញអាចជ្រើសរើសតាមចិត្ត។
ហាងលក់បុរសនេះនឹងត្រូវបានបើកដំណើរការនៅប៉ារីស ក្នុងរយៈពេល ១០ថ្ងៃ មុនពេលបន្ដ
ដំណើរទៅកាន់ Brussels(Belgium), Lausanne (Switzerland) រួមនិងទីក្រុងចំនួន ២ផ្សេងទៀត
របស់បារាំង គឺ Toulouse និង Lyon។
គួរបញ្ជាក់ថា AdoptAGuy.com គឺជាគេហទំព័រ "ណាត់ជួបគ្នា" មួយដែលអនុញ្ញាតអោយបុរស
អាចផ្សាយ ឧទ្ទេសនាមខ្លួនឯង ដើម្បីអោយនារីទូទៅចាប់អារម្មណ៍។ AdoptAGuy.com ត្រូវគេ
ស្គាល់ច្រើនចាប់តាំងពីបានបង្ហាញខ្លួន កាលពីឆ្នាំ ២០១០ ដោយមានមនុស្ស ២៥,០០០នាក់
បានចុះឈ្មោះជាសមាជិក ក្នុងឆ្នាំដំបូង៕