CamNews

កីឡាអន្តរជាតិ 

ថៃចង់​សម្រេច​មហិច្ឆិតាធំ ​ប្រារព្ធ​ពិធី​កីឡា​ប្រណាំង​កង់ Tour de France ក្នុង​ប្រទេស​ខ្លួនឆ្នាំ២០១៥

អា​​​ជ្ញា​ធរ​មន្រ្ដីទេសចរណ៍ថៃ បានជួនប្រជុំ ជាមួយ ភ្នាក់ងាររៀបចំ​ព្រឹត្ដិការណ៍កីឡាប្រចាំឆ្នាំ នៅក្នុង​ទី​ក្រុង​ប៉ារីស​កាលពី ថ្ងៃទី ១១ កញ្ញា ក្នុងគោបំណង ចង់ប្ររព្ធពិធីប្រកួត កីឡាប្រណាំងកង់ (Tour de France) នៅឆ្នាំ ២០១៥ ក្នុងប្រទេសរបស់ខ្លួន ដែលជា​ការបើក​ទំព័រ​ប្រវត្ដិសាស្រ្ដ​ដំបូង​បង្អស់​សម្រាប់​ប្រទេសថៃ។

កីឡាប្រណាំងកង់ (Tour de France) ដែលទទួលបានការគាំទ្រច្រើន នៅអឺរ៉ុប ប្រហែលជាអាច​ឈាន​ជើង​​ចូលក្នុងទឹកដីប្រទេស ថៃ មុនគេ ក្នុងឆ្នាំ ២០១៥ នេះ ប្រសិន​បើ​មហិច្ឆិតារបស់ ​អា​​​ជ្ញា​ធរ​មន្រ្ដី​ទេសចរណ៍​ថៃ (TAT)បានសម្រេច។​

ស្របនិងបរិយាកាសនោះផងដែរ​ TAT ក៏បានប្រកាសជាសាធារណ៍លើប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ថា គម្រោង​​មួយនេះ គឺកំពុងតែស្ថិតនៅក្នុង ការពិភាក្សា ជាមួយភ្នាក់ងាររៀបចំ​ព្រឹត្ដិការកីឡាប្រ​ចាំឆ្នាំ  (Amaury Sport Organisation ) ដែលមានមូលដ្ឋាននៅទីក្រុងបារីស ដើម្បីទទួលបានការ​​អនុញាត​ឲ្យ​ប្រារព្ធធ្វើឡើង នៅឆ្នាំក្រោយនេះ។​ សម្រាប់ការជួបប្រជុំ វត្ដមាន អ្នកស្រី Vilaiwan Twichasri បានជួប និង​ ប្រធាន​ភ្ញាក់ងាផ្ទាល់ គឺលោក  Jean-Etienne​ កាលពីថ្ងៃទី ១១ ខែ ​កញ្ញា ឆ្នាំ ២០១៤ នៅ​ទីក្រុង​ប៉ារីស​។​​ ក្ដីរំពឹងរបស់ថៃ គ្រប់យ៉ាងនិង​ប្រព្រឹត្ដទៅ ដោយល្អ និង ឆាប់បំផុតនៅដើមឆ្នាំ ថ្មី។​

ប្រវត្ដិកីឡាការប្រណាំងកង់ (Tour de France) គឺមិនសូវត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំទេ នៅ​ក្នុង​ប្រទេស​​បារាំង ប៉ុន្ដែ ច្រើនធ្វើនៅក្នុងទឹកដីអឺរ៉ុប ស្របពេលដើមឆ្នាំ​ ១៩៥៤ គឺប្រកួតនៅទីក្រុង Amsterdam ប្រទេសហូឡង់ ពោលគ្រប់ការប្រកួតកីឡានេះគីមិនអាចក្រៅពី អឺរ៉ុបបានឡើយ។  






ដោយ៖ អឿ អ៊ុុយ
ប្រភព៖ channelnewsasia 


Tags: Sport News Thail Tour de France Franch