ណាសា៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ នៃអង្គការណាសា ដែលមានទីតាំងនៅ
សហរដ្ឋអាមរិក កាលពីពេលថ្មីៗនេះថា ពេលនេះគេបានសាកល្បងបញ្ចេញយន្ដហោះចម្លែក
ដែលមានក្បាលដូចត្រីឆ្លូញ ដែលអាចបញ្ជូនមនុស្សទៅមក ក្នុងដែនលំហយ៉ាងឆាប់រហ័ស
បានហើយ។
មជ្ឈមណ្ឌល Nasa Glann នៅរដ្ឋ Ohio បានបង្ហើបអោយដឹងថា យន្ដហោះដែលមានរូបរាង
ចម្លែកនេះត្រូវបានចូលរួមផលិតដោយក្រុមហ៊ុន Boeing ដែលយន្ដហោះនេះ គឺមានឈ្មោះ
ថាConcorde ដែលមានល្បឿនលឿនបំផុត ក្នុ្ងប្រវត្ដិសាស្រ្ដយន្ដហោះ ជំនាន់ក្រោយ។
គោលបំណងក្នុងការបង្កើតយន្ដហោះនេះឡើង គឺធ្វើយ៉ាងណា អោយយន្ដហោះនេះ អាចនាំ
អ្នកស្រាវជ្រាវ ទៅកាន់ដែលលំហរអាកាសបានកាន់តែលឿន និងអាចប្រមូលនូវរាល់ព៌តមាន
ទាំងឡាយ អោយបានឆាប់រហ័ស ទៅតាមពេលកំណត់ចង់បាន។
ដោយ៖ នារី
ប្រភព៖ dailymail