ដោយមានធុរៈចាំបាច់ ត្រូវប្រាប់ដំណឹងដល់កូនប្រុស ដែលបម្រើការនៅភ្នំពេញ អោយដឹង
តាសុខ ក៏លើកទូរស័ព្ទដែលទើបនឹងទិញ មកចុចលេខ រួចដាក់ផ្អឹបជាប់នឹងត្រចៀក ប្រហែល
ជាប៉ុន្មាននាទីក្រោយមក ស្រាប់តែលឺសំឡេងមនុស្សស្រី ឆ្លើយពីក្នុងទូរស័ព្ទ មកថា"លេខទូរ
ស័ព្ទរបស់អ្នក មិនអាចទាក់ទងបានទេ !"
តាសុខ ភ្ញាក់ព្រីត រួចរអ៊ូថា៖"យ៉ី!អាកូនចង្រៃ វាទិញទូរស័ព្ទ អោយអញទុកសម្រាប់ទាក់ទងវា
បែរជាយក ទៅឱ្យស្រីកាន់ទៅវិញ!"។ សំឡេងដដែលនោះ ឆ្លើយមកទៀត ។ តាសុខ គាត់
ក៏តបទៅវិញថា៖"អើ!អ៊ំស្តាប់បានហើយមីនាង ប៉ុន្តែជួយប្រាប់វាផងថា ឳវាចង់ជួប!"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke