គេហទំព័រមួយដែលមានឈ្មោះថា GirlfriendHire.com គឺជាគេហទំព័រថ្មីមួយដែលអនុ
ញ្ញាតអោយលោកអ្នកអាចជួលមិត្តស្រីក្លែងក្លាយ ឬជាបណ្តោះអាសន្នសិនបាន ដោយ
ចំណាយត្រឹមតែ ៥ ដុល្លារតែប៉ុណ្ណោះ។
បើនិយាយពីសេវាកម្មនារីៗទាំងនោះផ្តល់អោយមិនអាចឈានទៅដល់ការរួមភេទនោះទេ ពួកគេ
គ្រាន់តែផ្តល់សេវាកម្មជូនលោកអ្នករូមមានដូចជា ៖ ធ្វើមិត្តស្រីជាបណ្នោះអាសន្ន ធ្វើមិត្តស្រីក្លែង
ក្លាយ ធ្វើកិច្ចការសាលាអោយលោកអ្នក និង អាចធ្វើអោយមិត្តភក្តិរបស់អ្នកមានការច្រណែន
កាលដែលលោកអ្នកកំពុងមានមិត្តស្រីជាដើម។
បើយោងតាមគេហទំព័រមួយនេះ ក៏បានអោយដឹងថា វាគឺជាទីកន្លែងតែមួយគត់ ដែលអនុញ្ញាត
អោយលោកអ្នក ធ្វើការជួលនារីៗយកទៅធ្វើជាមិត្តស្រីក្លែងក្លាយជាមិត្តស្រីបណ្តោះអាសន្នហើយ
ក៏អាចជាមធ្យោបាយមួយ ដើម្បីយកមិត្តស្រីក្លែងក្លាយនោះ មកធ្វើលំហាត់កិច្ចការផ្ទះអោយអ្នក
ជាដើម។
ទន្ទឹមនិងពេលនេះដែរ បានតាមប្រភពពត៌មានបានអោយដឹងថា អ្នកដែលបានបង្កើតគេហទំព័រ
នេះឡើង មានឈ្មោះថាលោក Cody Krecicki មានវ័យ ២២ ឆ្នាំគឺជាសិស្សមកពីរដ្ឋ Florida សហ
រដ្ឋអាមេរិក ។ គាត់បាននិយាយបញ្ជាក់ថា ៖ គោលបំណងដែលគាត់បានបង្កើតគេហទំព័រមួយនេះ
ឡើង គឺ ចង់អោយនារីៗមានប្រាក់ចំណូលផ្ទាល់ខ្លួននិងក្លាយជាថៅកែដោយខ្លួនឯង ស្របពេល
ដែលគេត្រូវបានបុរសៗជួលយកទៅធ្វើមិត្តស្រីក្លែងក្លាយ។
គាត់បាននិយាយបញ្ជាក់បន្ថែមថា ៖ ខ្ញុំសង្ឃឹម គេហទំព័រមួយនេះនិងមិនបំរើការជូននូវសេវាកម្ម
ដល់បុរសៗរូបណាដែលគិតវែងឆ្ងាយនោះទេ ដោយសេវាកម្មរបស់ពួកគេមានគឺសាមញ្ញៗតែប៉ុណ្ណោះ ក្នុងគោលបំណងផ្តល់នូវភាពរីករាយ និងសុវត្ថិភាព៕
ដោយ ៖ រិទ្ធី
ប្រភព ៖ odditycentral