CamNews

តារា 

ទើបតែសម្រាលកូនបាន ៣ ថ្ងៃ នាង Chompoo បានបំពេញតួនាទីល្អបែបនេះផង

កំសាន្ត ៖ អ្នកម្តាយកូនភ្លោះ នាង Chompoo araya បានផ្តល់កំណើតឲ្យកូនទាំងពីរ កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ ។ 

គិតត្រឹមថ្ងៃទី ១០ ខែកញ្ញា នេះ គឺជាថ្ងៃទី​ ០៣ ដែលតារាថៃរូបនេះ បានសម្រាលកូនទាំងពីរដែលមានឈ្មោះថា Thunder និង Storm ។ ក្នុងនាមជាម្តាយម្នាក់ ទោះបីជាទើបសម្រាលកូនហើយ មិនទាន់មានសុខភាពរឹងមាំក៏ដោយចុះ ប៉ុន្តែនាងនៅតែចង់បំពេញតួនាទីជាម្តាយម្នាក់ ដោយក្រោកឆុងទឹកដោះគោឲ្យកូនដំបូងទាំងពីរ តាំងពីម៉ោង ២:៥២ មកម្ល៉េះ គឺជាម៉ោងដែលមនុស្សភាគច្រើនកំពុងតែគេងលក់យ៉ាងលង់ខ្លួន ។ 

ភរិយាសេដ្ឋី លោក Nott Witsarut Rungsisingpipat បានបង្ហោះនៅលើអុិនស្រ្តាក្រាមដោយភ្ជាប់មកជាមួយនិងចំណងជើងថា "មានមោទនៈភាពដែលបានក្លាយជាម្តាយ" ។ 

ក្នុងនោះផងដែរ អ្នកគាំទ្រក៏បានកោតសរសើរដល់តារាស្រីរូបនេះថា ទើបតែសម្រាលកូនបាន ៣ ថ្ងៃ សោះ នាង Chompoo បានបំពេញតួនាទីជាអ្នកម្តាយល្អបែបនេះផង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ daranews


Tags: Chompoo araya Nott Witsarut Rungsisingpipat