CamNews

តារា 

ពេជ្រ សិរីរ័ត្ន ហាម ក្នុងការសួររឿងការងារ ខណៈជីវិតសិល្បៈនៅ តែលតោល

ភ្នំពេញ៖  ពិធីការិនីសម្បូរ វោហារស័ព្ទ ពេជ្រ សិរីរ័ត្ន ចូលមកដល់ ឆ្នាំនេះ ហាក់បាក់ស្រុត ផ្នែក
រូបសម្រស់បនិ្តច មិនសូវជាស្រស់ស្អាត ដូចកាល នៅទ្រនំចាស់នោះទេ។ តែអាចចាត់ទុកថា ជា
ស្រីស្អាតដដែល គ្រាន់ធ្លាក់ពិន្ទុបន្តិច នាងក៏ត្រូវចោមរោមឡោមព័ទ្ធ ទៅដោយរឿងអាស្រូវស្នេហ៍
មិនធម្មតាដែរ ។ នាងត្រូវបានវាយប្រហារ យ៉ាងគគ្រឹកគគ្រេង ដូចគេហែកឋិន ពិសេសនាងត្រូវ
បានគេ ហែកហួររឿងអាស្រូវស្អុយរហ៊ុម ដូចជារឿងមានកូនមិនទាន់រៀបការ ម្ដាយក្មេកជំទាស់
ចំណងស្នេហ៍នាង និងត្រូវដួលរលំមុខរបរ ជាដើម ហើយប្រៀបដូចជា មានបុគ្គលណាម្នាក់ ចំា
ព្យាបាទនាង ធ្វើឲ្យនាងអាម៉ាស់ ងើបមុខមិនរួច ។

ពិធីការិនី និងអតីតអ្នកចម្រៀង ពេជ្រ សិរីរ័ត្ន បានក្លាយជាពិធីការិនី បណ្ដោះអាសន្ន របស់ទូរ
ទស្សន៍ ហង្សមាស ក្នុងការប្រគំតន្ត្រីតាមខេត្តនានា តែក្នុងរយៈពេលមួយខ្លីប៉ុណ្ណោះ ក្រោយមក
គេមិនទាន់ឃើញនាង មានវត្តមានក្នុងស្ថានីយ ទូរទស្សន៍ផ្សេងទេ ធ្វើឲ្យទស្សនិកជនមួយចំនួន
រង់ចាំមើលវត្តមាន ពិធីការិនីវោហារស័ព្ទ មិនចេះរីងស្ងួតរូបនេះ ក្រែងលោបង្ហាញខ្លួន ក្នុងស្ថា
នីយទូរទស្សន៍ដ៏ទៃ ។

ទស្សនិកជនជាច្រើន បាននិយាយដូចៗគ្នាថា ជារឿងមួយធម្មតា ទៅហើយ សម្រាប់សង្គម
សិល្បៈ តែងតែជួបប្រទះបញ្ហា បែកបាក់ស្នេហា តែមិនគួរបោះបង់ចោល ការងារ ដោយសារ
តែស្នេហាទេ ។ ជារឿគួរឲ្យសោកស្ដាយ បើសិនបាត់ពិធីការិនី ដែលនិយាយស្ដី មានក្រម
សីលធម៌ល្អម្នាក់ ព្រោះអ្នកជំនាញ និយាយស្ដី នៅកម្ពុជាមានមិនច្រើនឡើយ ។ ឧទាហរណ៍
ចំៗថា មើលកញ្ញា តេង លក្ខិណា និងជីជី ធ្វើពិធីការិនីច្រើនឆ្នាំមកហើយ តែអ្នកទាំងពីរ និ
យាយនៅមិនទាន់បានល្អនៅឡើយ នៅតែរដិបរដុប។

ជំនួបក្នុងកម្មវិធីមួយ Looking TODAY បានសួរនាងថា តើនាងនឹងបង្ហាញវត្តមាន នៅលើស្ថា
នីយទូរទស្សន៍ដទៃ ឬយ៉ាងណា ? នាងពេជ្រ សិរីរ័ត្ន បានឆ្លើយតបយ៉ាង សុភាពរាបសារ នឹង
ញញឹមញញែមពព្រាយ ថា "សុំទោសណាអូន..! កុំសួររឿងការងារ បងសុំមិននិយាយទេ..!
បើអូនឃើញបងនៅទីណា បងធ្វើការនៅទីនោះ.. បងមិនចង់និយាយអីច្រើនទេអូន..! តែអរ
គុណច្រើនសម្រាប់សំណួរនេះ..!" ។

ជាការពិតណាស់ ការមិនឆ្លើយតប នៅសំណួរបស់នាង អាចជាបច្ច័យដ៏ មួយល្អសម្រាប់នាង
ព្រោះកន្លងមកមាន ពិធីការិនីជាច្រើន ដែលនិយាយថា នឹងចូលប៉ុស្ដិ៍នេះ ចូលប៉ុស្ដិ៍នោះ បែរ
ជាមិនបានចូល នាំឲ្យមានសេចក្ដីអាម៉ាស់ នៅពេលក្រោយ ព្រោះបានតែអួតតែធ្វើមិនបាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sereyroth entertainment khmer star