CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា សន្យា នាំមកនូវយុត្តិធម៌ ជូនជនរងគ្រោះ នៅរដ្ឋប៊ូស្តុន

ប៊ូស្តុន៖ ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា បានសន្យា
ថា នឹងស្វែងរក អ្នកនៅពីក្រោយ នៃការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក នៅរដ្ឋប៊ូស្តុន សហរដ្ឋ
អាមេរិក និងបាននិយាយថា នឹងនាំ រឿងនៅ ពីក្រោយខ្នងទំាងនោះ មកកាន់តុលារការ ផងដែរ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៣ ដោយ
ស្រង់សម្តី របស់ លោក អូបាម៉ា និយាយនៅកន្លែង កើតហេតុក្នុង ការបំផ្ទុះគ្រាប់បែក បណ្តាលឲ្យមាន
អ្នកស្លាប់ និងរបួស ច្រើនជាង ១៧០នាក់ថា «យើងនឹងស្វែងរកអ្នក អ្នកនឹងត្រូវប្រឈមមុខ ចំពោះ
យុត្តិធម៌»។

លោក អូបាម៉ា បានហៅការបំផ្ទុះគ្រាប់បែកនោះថា ជាទង្វើសាហាវយង់ឃ្នង ហើយជនបង្ក ច្បាស់
ណាស់ជា បាន ជ្រើសរើស ទីក្រុងខុស ក្នុងការ ប៉ុនប៉ង របស់ពួកគេ ដើម្បីគម្រាមកំហែង និងបំភិត
បំភ័យ ពលរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃចន្ទ មានការបំផ្ទុះពីរ បានកើតឡើង នៅជិតទីផ្តាច់ព្រាត់ នៃការ
រត់ម៉ារ៉ាតុង ក្នុង រដ្ឋប៊ូស្តុន សហរដ្ឋអាមេរិក បណ្តាល ឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ហើយ
អាជ្ញាធរបាន ហៅការបំផ្ទុះនេះ ថា ជាអំពើភេរវកម្ម ប៉ុន្តែមិនទាន់មាន អ្នកណាម្នាក់ ចេញមុខ ទទួល
ខុសត្រូវចំពោះ ទង្វើនេះនៅឡើយទេ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ