CamNews

តារា 

ភ្ញាក់ផ្អើល..! ពេលឃើញ ម៉ារ៉ា ប៊ុណ្ណា ​ចូលប្រឡង​ចម្រៀង​​ ក្នុងកម្មវិធី ​"The Voice"

ភ្នំពេញ៖ តារាចម្រៀងប្រុស ល្បីល្បាញក្នុងបទ "ដីថ្លៃប្រល័យស្នេហ៍" លោក ម៉ារ៉ា ប៊ុណ្ណា ក្រោយពី ល្បីតែ បទចម្រៀងមួយបទហ្នឹងមក លោកក៏ស្ងប់ស្ងាត់ មិនសូវមានភាពល្បីល្បាញ ខ្លាំងក្លានោះទេ ខណៈស្នេហាខុសវ័យ រវាង លោកនិង អ្នកនាង ប៉ែន សុផានី ត្រូវបានផ្ទុះឡើង ជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី ៣១ ខែឧសភា កន្លងទៅ នៅសាលបុរី កោះពេជ្រ មានបេក្ខជនរាប់ពាន់នាក់ កំពុងតែ ត្រៀមខ្លួនដើម្បីចូលប្រឡង "The Voice" វគ្គ Pre-Audition ស្រាប់តែនាំគ្នា ភ្ញាក់ផ្អើលជាមួយវត្តមាន តារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា ដែលទៅចូលរួមប្រឡងចម្រៀងនឹងគេដែរ ។ បេក្ខជនម្នាក់ ដែលចូលរួម ប្រឡង បាននិយាយថា គេបានឃើញតារាចម្រៀងម្នាក់នេះ ទៅឈរតម្រង់ជួរ ហាលក្ដៅ ហ្នឹងគេ ហ្នឹងឯង ហើយរង់ចាំរហូត ដល់បានចូលទៅក្នុងសាលបុរី ទៅយកលេខដើម្បីចូលក្នុងបន្ទប់ប្រឡង រួចហើយក៏អង្គុយរង់ចាំ រាប់ម៉ោងទៀត ដើម្បីចូលទៅក្នុងបន្ទប់សាកសំឡេង ។ បេក្ខជនម្នាក់នោះ បានបន្តថា ពិតជាមិននឹកស្មាន ព្រោះគេជាតារាចម្រៀងល្បីម្នាក់ បែរជាមកប្រឡងដែរ ហើយត្រូវ រង់ចាំដូចមនុស្សម្នាធម្មតាដែរ ។

ចំណែកអ្នករៀបចំ កម្មវិធីវិញ បាននិយាយថា សម្រាប់កម្មវិធី បានប្រកាសរួចជាស្រេចហើយ ថា អ្នកចូលរួមប្រឡងគឹបើកទូលាយមិនប្រកាន់ថា អ្នកជាអ្នកណា រូបសម្បត្តិបែបណា ធ្លាប់ច្រៀង ឯ ណាទេ អ្វីដែលសំខាន់គឹ យើងត្រូវការតែសំឡេងអ្នកប៉ុណ្ណោះ ។ តែសម្រាប់ថ្ងៃជម្រុះដំបូងនេះ មានបញ្ហាខ្លះ ដូចជាឲ្យបេក្ខជន រង់ចាំយូរ ព្រោះច្រើនពេក រហូតដល់ជាងបីពាន់នាក់ឯណោះ មិន មែនតិចតួចឯណា ។ សម្រាប់លោក ម៉ារ៉ា ប៊ុណ្ណា មកប្រឡងជាសិទ្ធិរបស់លោក កម្មវិធីស្វាគមន៍ មនុស្ស មានសមត្ថភាពជានិច្ច តែលោកក៏មិនទាន់ប្រាកដថា ជាប់ដែរ ព្រោះបេក្ខជន មាន សមត្ថភាពល្អៗ ច្រើនខ្លាំងណាស់ ៕


Tags: star singer khmer star mara bunna the voice