CamNews

តារា 

ដល់ក ហើយ PSY បញ្ចេញកាយវិការ រាំបទស្រី គួរអោយចង់សើច (មានវីដេអូ)

PSY ត្រូវបាន ទស្សនិកជន ស្គាល់ហើយថា ជាកំពូលតារា ចំរៀងរបស់ KPOP ដែលទើបតែ ចាប់ ផ្តើម ល្បីខ្លាំង ជាមួយនិង បទ Gangnam Style និង Gentleman ។ PSY តែងតែមាន កាយវិការ កំប្លែង ឆ្កួតៗ ដែលធ្វើ អោយទស្សនិកជន ទប់សំណើច មិនបាន ។

Psy wriggling, rolling pear fours in a private concert 1

ថ្មីៗនេះ PSY បានធ្វើ Concert មួយនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េ ដែល Concert មានឈ្មោះថា PSY All Night Stand 2013 ។ PSY បានធ្វើអោយ ទស្សនិកជន ដែលបាន ចូលរួម ទស្សនា Concert ដោយ ផ្ទាល់ សើចចុក ពោះជាមួយ និងការសំដែង ដ៏ប្លែក របស់គេ ។ PSY តែងខ្លួន ធ្វើដូចខ្លួន ជាតារាស្រី សិចស៊ី អញ្ចឹង ហើយរាំសំដែង បទ​ 24 Hours របស់ Sunmi បញ្ចេញក្បាច់ រាំស្រីទៀត ដែលធ្វើអោយ ទស្សនិកជន សើចពេញ ទីលានតន្រ្តី ។



នេះមិនមែន ជាលើកទីមួយ ឡើយដែល PSY តែងខ្លួន និងរាំ បែបនេះ ដែលភាគច្រើន PSY តែងតែ ធ្វើបែបនេះ ដើម្បីអោយ ទស្សនិកជន សើច ៕

Psy wriggling, rolling pear fours in 2 separate concert

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: kpop idol star singer group band psy sunmi