CamNews

កីឡាជាតិ 

U-22 កម្ពុជា បំបាក់ក្រុម U-22 ហ្វីលីពីន ៣-១ ក្នុងជំនួបបង្រ្គប់កិច្ច

បាងកក៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំកម្ពុជា (U-22) បានភ្លក្សរសជាតិឈ្នះ១ប្រកួតចុង ក្រោយដែរ ពេលលត់ក្រុម U-22 របស់ហ្វីលីពីន ៣-១ នៃការប្រកួតបង្រ្គប់កិច្ចមុនត្រឡប់មក ផ្ទះវិញនៃវគ្គជម្រុះប្រចាំ ពូល G នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC U-23 Championships 2016 ។

កម្ពុជា បានប្រើពេលត្រឹម៥នាទីប៉ុណ្ណោះ ដើម្បីធ្វើការនាំមុខហ្វីលីពីន១គ្រាប់មុនពីការទាត់ហ្វ្រីឃីក (Free-Kick) ដោយ ខ្សែប្រយុទ្ធវ័យក្មេង ចាន់ វឌ្ឍនាកា និងថែមគ្រាប់ទី២ទៀតដោយកីឡាករបឹងកេតអង្គរដដែលនៅនាទីទី១០ មុនពេល គ្រាប់ទី៣បានកើតឡើងនៅនាទីទី១៦ដោយមិត្តរួមក្រុមខ្សែការពារ ស៊ុយ វិសាល ត្រឹមរយៈពេល៤៥នាទីដំបូងក្នុងវគ្គទី ១ ជាមួយនឹងការរបូត១គ្រាប់វិញដែរនៅនាទី៩០+៣ ។

ក្នុងជំនួបដ៏ស្វិតស្វាញដដែលក្នុងវគ្គទី២ដែលបានធ្វើឡើងនៅកីឡដ្ឋាន Rajamangala ស្ថិតក្នុងទីក្រុងបាងកក ប្រទេស ថៃ U-22 ហ្វីលីពីន បំបែកប្រព័ន្ធការពារកម្ពុជាបាន១គ្រាប់វិញដែរ តែវាយឺតពេលបាត់ទៅហើយ ។ នេះជាជ័យជំនះ លើកទី១ចុងក្រោយ ក្នុងចំណោម៣ប្រកួតផ្សេងទៀត លេងចាញ់ក្រុមម្ចាស់ផ្ទះ U-23 ថៃ ២-១ និងបន្តស្ពឹកមុខ ក្រោមថ្វី ជើងរបស់ U-22 កូរ៉េខាងជើង ៤-១ មុនត្រឡប់មកផ្ទះវិញដោយទទួលបាន៣ពិន្ទុឈរនៅលេខ៣ ខណៈដែលថៃ និងកូរ៉េខាងជើង ឡើងទៅលេងវគ្គបន្ត មុនពេលវគ្គផ្តាច់ព្រ័ត្រ១៦ចុងក្រោយឆ្នាំ២០១៦ នៅប្រទេសកាតា ។

ក្នុងលទ្ធផលឈ្នះនេះដែរ U-22 កម្ពុជា ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន១ម៉ឺនដុល្លារផងដែរពីសហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) ដើម្បីជាចំណងដៃក្នុងការខិតខំប្រឹងប្រែងតាំងពីបានបំបាក់ក្រុមម្ចាស់ផ្ទះ U-22 ហ្វីលីពីនដល់ ក្នុងផ្ទះក្នុងជំនួបមិត្តភាពអន្តរជាតិមុនចាប់ផ្តើមជម្រុះពាននៅថៃនាពេលនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia Asian League u 22