បើទស្សនិកជន ជាអ្នកគាំទ្រនិង តែងតែតាមដាន ក្រុមចំរៀង One Direction នោះទស្សនិកជនពិត ជាដឹងជាក់យ៉ាង ច្បាស់ថាសមាជិក Louis Tomlinson គឺជាអ្នកគាំទ្រ ក្រុមបាល់ទាត់ Doncaster Rover ជាខ្លាំងដល់ថ្នាក់ចូលលេង អោយហើយពេលនេះ ក្លាយជាម្ចាស់ក្លឹបនេះទៀត ។
ប៉ុន្តែក្នុងការគ្រប់គ្រង ក្លឹបបាល់ទាត់មួយ គឺត្រូវចំណាយលុយ ជាច្រើន ដើម្បីអាចមាន កំរិតប្រកួត ជាមួយនិង ក្រុមផ្សេងៗបាន ។ ដូចនេះដើម្បីអោយ ក្រុមរកប្រាក់ចំណូល បានច្រើនជាងមុននោះ Louis បានរកឃើញ វិធីសាស្ត្រ ដើម្បីរកលុយមួយ ចំនួនដែល ទស្សនិកជន លឺពិតជាហួសចិត្តខ្លាំង ណាស់ ។
ដើម្បីរកប្រាក់ចំណូល បន្ថែមអោយក្រុមនោះ ទស្សនិកជនមួយណា ដែលចង់ថតរូបជាមួយ Louis មុនពេលប្រកួតម្តងៗ ត្រូវបង់ប្រាក់ ២៥០ ផោនដែលមាន តំលៃជាង ៤០០ ដុល្លារឯណោះ ។ Louis ចង់រកប្រាក់ប្រមាណ ១២៣៥០០ ផោនអោយក្រុម ដូចនេះ Louis ត្រូវការថតរូប ជាមួយនិង Fan ៤៩៤ ប៉ុស្ត៍ ។ នេះវាគ្រាន់តែជាវិធីមួយ ប៉ុណ្ណោះហើយវាមានផ្សេងៗទៀត ៖
-ចំណាយ ២០០ផោន ដើម្បីធ្វើជា Mascot (វត្ថុសំណាងឬក្មេងៗដើរតាមកីឡាករពេលបើកឆាក)
-ចំណាយ ៣០០ផោន ដើម្បីសាកទាត់ បាល់ Freekick លេងនៅពេលសំរាក តង់ទី ១
-និង ១២០០០ ផោន ដើម្បីបានមើល ការប្រកួតពីក្នុងបន្ទប់ VIP
Louis បាននិយាយថា ការធ្វើបែបនេះ គឺដើម្បីអោយ ក្រុមបាល់ទាត់មួយនេះ មានជិវិតរស់រៀនបាន យូរហើយនឹងក្លាយ ជាក្រុមសំណប់ចិត្តរបស់ ទស្សនិកជន ។ បើតាមប្រភព ព័ត៌មានអោយដឹងថា មានអ្នកចាប់ផ្តើម ចំណាយលើ វិធីទាំងនោះបាន ២៥% ទៅហើយ ។ តើទស្សនិកជន គិតយ៉ាងណា ដែលចំពោះវិធីទាំងនេះ?
ប្រែសម្រួល ៖ កុសល
ប្រភព ៖ perezhilton