CamNews

តន្រ្តី 

ឳពុករបស់ Miley Cyrus ចេញបទចំរៀងថ្មី តែទទួលបានការ Unlike យ៉ាងច្រើន (មានវីដេអូ)

Miley Cyrus តារាចំរៀង ដែលត្រូវបាន គេរិះគន់ ឡើងខ្ជិលទៅ ហើយនោះ ឥលូវនេះ ឳពុករបស់ នាងចូលមកក្នុង វិស័យសិល្បៈ សារជាថ្មីហើយ តែទទួលបាន ផលអវិជ្ជមាន ច្រើនដល់ករ ។



Billy Ray Cyrus ឳពុករបស់ Miley Cyrus ត្រូវបាន ទស្សនិកជន លេងសើចនិង រិះគន់ថា មិនប្រដៅ និងបង្រៀនកូន អោយបានល្អ ហើយនៅជំរុញ បន្ថែមទៀត ។ ឥលូវនេះ បទថ្មីដែល មានមុខ Billy Ray Cyrus នេះមាន ចំណងជើងថា " Achy Breaky 2 " ច្រៀងជាមួយនិង Buck 22 ។ អ្វីដែលគួរ អោយកត់សំគាល់នោះ បទនេះ ទទួលបាន ការចូលទស្សនា ដល់ទៅ ៣ លានដង តែបើមើលទៅ ការ Unlike វិញរហូតដល់ទៅ ២ម៉ឺនជាង អ្នកទៅហើយ ដែលច្រើនជាងការ Like លើសលុប ។ អ្វី ដែលទស្សនិកជន មិនពេញចិត្តនោះ គឺនៅក្នុងភ្លេង មិនសូវជា លឺសំលេង ហ្គីតាទេ តែ Billy ធ្វើដូច ជាកំពុង តែលេងខ្លាំងណាស់ អញ្ជឹង ។ ហើយម្យ៉ាងវិញទៀត ទស្សនិកជន ថាយ៉ាងហោចណាស់ ក៏ជួលស្រី ណាដែលចេះ រាំ Twerk មកដែរ មិនមែន ដូចស្រីក្នុង នេះមិនចេះ Twerk ទេ ។ ចូលរួម ទស្សនា ទាំងអស់គ្នា ទៅមើលថា បទនេះ វាពិតជា អន់ណាស់ឬ៕


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: star singer miley cyrus billy ray cyrus buck 22