CamNews

យន្តហោះ 

ទ័ពអាកាស អាលឺម៉ង់ បង្ហាញយន្ដហោះស៊ើបការណ៍ ថ្មីរបស់ខ្លួន

កាលពីពេលថ្មីៗនេះ ទ័ពអាកាស អាលឺម៉ង់ បានបង្ហាញជាផ្លូវការនូវយន្ដហោះស៊ើប
ការណ៍គ្មានអ្នកបើកបរដែលមានឈ្មោះថា Euro Hawk ។


យន្ដហោះស៊ើបការណ៍សម្ងាត់ Euro Hawk នេះអាចហោះហើរជាបន្ដបន្ទាប់ក្នុងរយៈ
ពេល ៣០ ម៉ោង គឺប្រហាក់ប្រហែលនឹង ២៥ ពាន់គីឡូម៉ែត្រ ។ ឧបករណ៍ sensor
របស់យន្ដហោះនេះអាចជួយគ្រប់គ្រងវាហោះហើរឆ្លងកាត់ពពកក្រាសៗ ព្រមទាំង
អាចឆ្លងកាត់ព្យុះខ្សាច់បាន។

Euro Hawk អាចមើលឃើញគោលដៅសំខាន់ៗនៅលើដី ទន្ទឹមនឹងនេះ វាក៏អាចលួច
ស្ដាប់ការឆ្លើយឆ្លងព័ត៌មានដែលនៅឆ្ងាយពីខ្លួន ១៨.២៨៨ ម៉ែត្រ ។ លើសពីនេះ វាក៏
អាចលួចស្ដាប់ការនិយាយទូរស័ព្ទ លួចមើលសារ ព្រមទាំងអាចទទួលសញ្ញារលកវិទ្យុ
និងទូរទស្សន៍។


យន្ដហោះស៊ើបការណ៍សម្ងាត់ Euro Hawk មានទម្ងាន់ ១៥ តោន ដែលត្រូវបានធ្វើ
ឡើងពីសរសៃ carbon ។ យន្ដហោះនេះមានប្រវែងដងខ្លួ​ន ១៤,៥ ម៉ែត្រ និងស្លាប
៤០ ម៉ែត្រ។

នៅក្នុងរដូវក្ដៅឆ្នាំ២០១២ កងទ័ពអាកាសរបស់ប្រទេស អាលឺម៉ង់ គ្រោងនឹងចាប់ផ្ដើម
ដំណើរការយន្ដហោះស៊ើបការណ៍គ្មានអ្នកបើកបរនេះ។ ក្រុមអ្នកបើកបរយន្ដហោះ
ចំនួន ១១​​ នាក់ដែលកំពុងត្រូវបានបណ្ដុះបណ្ដាលនៅអាមេរិក នឹងទទួលភារកិច្ចលើក
នេះ។
នៅពេលខាងមុខ កងទ័ពអាកាសរបស់ អាលឺម៉ង់ ក៏នឹងបង្កើតក្រុមនាវាពីរក្រុមដែល
មានយន្ដហោះស៊ើបការណ៍ Euro Hawk ចំនួន ៥ គ្រឿងផងដែរ ។

ក្រុមអ្នកវិភាគជាច្រើនបាននិយាយថា ការប្រើប្រាស់ Euro Hawk ក្នុងឆ្នាំ២០១២ នឹង
ធ្វើឱ្យប្រទេស អាលឺម៉ង់ កាន់តែមានអំណាចផ្នែកយោធាថែមមួយកម្រិតទៀត ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ spiegel