CamNews

បច្ចេកវិទ្យាយន្ដហោះស៊ើបការណ៍កំពូលសំងាត់របស់អាមេរិក អាចធ្លាក់ទៅក្នុងដៃ អ៊ីរ៉ង់

អ៊ីរ៉ង់ អាចបង្កើនសម្ពាធទៅលើសេតវិមាន ប្រសិនប្រទេសនេះមានយន្ដហោះស៊ើបការណ៍
សំងាត់ដ៏កំពូលរបស់ អាមេរិក ដែលអាចអោយក្រុង Tehran ប្រឆាំង ឬចម្លងបច្ចេកវិទ្យា
ទំនើប និងសំងាត់បំផុតរបស់ អាមេរិក។

យន្ដហោះស៊ើបការណ៍សំងាត់ ធុន RQ-170 របស់អាមេរិក

គួររំឮកថា ក្រុង Tehran បានប្រកាសថា ខ្លួនបានបាញ់ទំលាក់យន្ដហោះស៊ើបការសំងាត់ ធុន
RQ-170 ដែលត្រូវបានគេយល់ថាជាយន្ដហោះអាថ៍កំបាំងបំផុតមួយនៅក្នុងពិភពលោក ដែល
បានហោះហើរលើដែនអាកាសភាគខាងកើតនៃប្រទេស អ៊ីរ៉ង់។ ក្រុង Tehran ក៏បាននិយាយ
ថា យន្ដហោះនេះត្រូវរងការខូចខាតតិចតួចប៉ុណ្ណោះ និងកំពុងត្រូវបានកងទ័ពប្រទេសនេះរឹប
អូស និងថែរក្សា។

ការដែលអ៊ីរ៉ង់មានយន្ដហោះស៊ើបការណ៍សំងាត់របស់អាមេរិកនៅក្នុងដៃ ក៏អាចមានន័យថា
អ៊ីរ៉ង់ នឹងទទួលបានឃ្លាំងបច្ចេកវិទ្យាកំពូលសំងាត់ ក្នុងនោះមានរចនារបស់យន្ដហោះ និង
ឧបកណ៍ សែនស៊ើរជាច្រើនទៀត។

ក្រុមអ្នកជំនាញការនិយាយថា ទោះជាយ៉ាងណាក៏ដោយ ការបាញ់ធ្លាក់យន្ដហោះនេះគឺមិន
អាចគិចផុតពីការដែលយន្ដហោះត្រូវរងការខូចខាតដោយសារការធ្លាក់មកលើដី ឬនៅពេល
យន្ដហោះនេះត្រូវគ្រាប់ បច្ចេកវិទ្យាទំនើបៗអាចខូចទាំងស្រុង ហើយវានឹងក្លាយជាខ្មោចយន្ដ
ហោះតែប៉ុណ្ណោះ។

ប៉ុន្ដែ ការសង្ស័យជាច្រើនបានកើតមានឡើងបន្ទាប់ពីការប្រកាសរបស់ អ៊ីរ៉ង់ ព្រោះថាប្រទេស
នេះ មិនទាន់បញ្ចេញវីដេអូណាមួយដែលបង្ហាញពីយន្ដហោះ ដែលត្រូវបាញ់ធ្លាក់នោះនៅ
ឡើយ។

លោក Huw Williams អ្នកឯកទេសផ្នែកយន្ដហោះគ្មានអ្នកបើកបរ បាននិយាយនៅលើទស្ស
នាវដ្ដី Jane's International Defence Review ថា យន្ដហោះ RQ-170 Sentinel ដែលបង្កើត
ឡើងដោយក្រុមហ៊ុន Lockheed Martin គឺជាកម្មវិធីយន្ដហោះស៊ើបការណ៍សំងាត់បំផុតមួយ
ក្នុងពិភពលោក យន្ដហោះនេះត្រូវបានគេជឿថា បានចូលរួមក្នុងយុទ្ធនាការកំចាត់ Osama
bin Laden ផងដែរ។

លោក Williams ថ្លែងថា ៖ �ប្រសិនអ្នកអាចស្វែងយល់អំពីមុខងារពិសេស និងកម្មវិធីណាខ្លះ
ដែលអាចធ្វើអោយយន្ដហោះនេះបំបាំងខ្លួនបាន ពេលនោះអ្នកក៏អាចស្វែងរកវិធីដើម្បីអាច
មើលឃើញការបំបាំងខ្លួនរបស់វាដោយងាយ។�

ទោះជាយ៉ាងនេះក្ដី អ្នកជំនាញការយល់ថា ដោយសារយន្ដហោះនេះត្រូវបានគេរចនាឡើង
សម្រាប់ធ្វើសកម្មភាពចូលជ្រៅទៅក្នុងទឹកដីនៃប្រទេសជាសត្រូវ វាក៏អាចប្រឈមនឹងការ
ធ្លាក់ ឬត្រូវបានគេបាញ់ទម្លាក់ ដូច្នេះយន្ដហោះស៊ើបការណ៍សំងាត់នោះក៏ប្រាកដជាមាន
កម្មវិធីកំទេចខ្លួនឯងដោយស្វ័យប្រវត្តផងដែរ ដើម្បីចៀសវាង បច្ចេកវិទ្យាសំខាន់ៗត្រូវធ្លាក់
ទៅក្នុងដៃសត្រូវ។

គួររំឮកផងដែរថា ព្រឹត្តិការណ៍នៃការបាញ់ធ្លាក់យន្ដហោះនេះ បានកើតឡើងក្នុងពេលដែល
ភាពតានតឹងរវាង អ៊ីរ៉ង់ និងប្រទេសលោកខាងលិចកំពុងកើនឡើង ដោយសារកម្មវិធីនុយក្លេ
អែរ របស់ ក្រុង Tehran ។ ទន្ទឹមនឹងនេះ ការដែល អ៊ីរ៉ង់បានបណ្ដោយអោយក្រុមបាតុករវាយ
បំផ្លាញស្ថានទូត អង់គ្លេស នៅក្រុង Tehran ក៏បានបង្កអោយមានវិបត្តិការទូរយ៉ាងធ្ងន់ធ្ងរ
ផងដែរ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

Tags: newsspy planeinternational newsiranu.s.technology-secret