CamNews

កីឡាអន្តរជាតិ 

កាន់តែខើចមែនទែនហើយ ខ្សែបម្រើប្រយុទ្ធ liverpool សូម្បីតែ Bayern Munich ក៏ប្ដេជ្ញាតស៊ូដេញថ្លៃយកដែរ

ព័ត៌មានកីឡា៖ ដំណឹងលេចឮយ៉ាងក្ដៅគគុក ក្រោយពីបែកធ្លាយថា កីឡាករ Raheem Sterling មានបំណង​ចង់ផ្ទេរជើងចេញពី Liverpool ក្នុងលក្ខខ័ណ មិនសប្បាយចិត្ដលើតម្លៃប្រាក់ខែរបស់ខ្លួន ពីការផ្ដល់​ឲ្យរបស់ក្រុម។​

យោងតាមបណ្ដាញព័ត៌មានអន្ដជាតិបានឲ្យដឹងថា ក្លឹបរបស់អាល្លឺម៉ង់ ឈ្មោះថា Bayern Munich និងធា​នាបាន​ ១០០ % ថា ប្រាកដជាឈានជើងចូលជ្រៀតជ្រែកក្នុងទីផ្សារដេញថ្លៃយក Raheem Sterling ពី Liverpool  ប្រសិនបើក្រុមត្រូវបាត់បង់ឱកាសក្នុងការដេញថ្លៃយកកីឡាករ ពីក្រុម Borussia Dortmund ។​​

កីឡាករវ័យ ២៥ ឆ្នាំរបស់ Borussia Dortmund ក៏ទំនងនិងផ្អៀងខ្លួនចេញពីក្រុមរបស់ខ្លួន ផងដែរនា ​​រដូវកាល​ថ្មីចូលមកដល់​។ ហើយសម្រាប់តម្លៃទីផ្សារ តាមការបង្ហាញគឺត្រឹមតែ ២០ លានផោន​ប៉ុណ្ណោះ ។​ ស្រប​ពេលជាមួយគ្នាផងដែរនោះ ខ្សែបម្រើប្រយុទ្ធ របស់ Liverpool ក៏ទើបតែលេចឮដំណឹង​ ថានឹងត្រូវចេញ​ពីក្រុមនៅរដូវកាលថ្មីនេះដូចគ្នា ចំពោះក្រុមក៏មានចំណាប់អារម្មណ៍និងទេព្យកោសល្យ របស់កីឡាករផង​​ដែរ ដោយទន្ទឹងរង់ចាំមើល លទ្ធផល ពីភាគីខាង Borussia Dortmund ជាមុនសិន។ មូល​ហេតុដែលក្រុមមិនហ៊ានធានាបាន លើ Borussia Dortmund ពីព្រោះដៃគូរប្រកួតប្រជែងសុទ្ធតែជាក្រុម​ខ្លាំង ហើយ មាន​លុយច្រើនទៀតផង គឺ Chelsea និង Real Madrid ។ ប្រភពបានបន្ដទៀតថា ខ្សែបម្រើប្រយុទ្ធ​របស់ Liverpool ប្រកាស់តម្លៃខ្លួនត្រឹមតែ ១៦ លានផោននេះទេ ដោយតម្លៃនេះគឺក្រុមនិង​ត្រៀមខ្លួន​ទទួលជានិច្ច ប្រសិនបើជើងទី ១ នៃការដេញថ្លៃត្រូវបរាជ័យ ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ offthepost 


Tags: Sport News Liverpool Bayern Munich Raheem Sterling