CamNews

តារា 

អ្នកនិពន្ធ មុំ មុន្នីរិទ្ធ ជាប់​មន្ទិល​ស្នេហ៍​ជាមួយ កាកា តា​រា​ចម្រៀង​ក្នុង​ផលិត​កម្ម​ជា​មួយ​គ្នា

ភ្នំពេញ៖ អ្នកនិពន្ធ និងដឹកនាំសម្តែងវ័យក្មេង លោក មុំ មុន្នីរិទ្ធ ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើល ដល់មហាជនអ្នកគាំទ្រ គ្រប់គ្នា ខណៈមានការលេចឮព័ត៌មានមកថា អ្នកនិពន្ធរូបនេះ កំពុងលួចលាក់មាន ទំនាក់ទំនង ស្នេហាផ្អែមល្ហែម ជាមួយតារាម្រៀងស្រី រួមដំបូលផលិតកម្ម តែមួយ ។

បើតាមប្រភពខ្សឹបខ្សៀវគ្នា ពីមាត់មួយទៅមាត់មួយ ក្នុងចង្កោមអ្នកសិល្បៈ បាននិយាយថា អ្នក និពន្ធទំនុកច្រៀង របស់ផលិតកម្ម Diamond Music លោក មុំ មុន្នីរិទ្ធ បច្ចុប្បន្នកំពុងលួចលាក់ សាងសម្ព័ន្ធភាពស្នេហាស្ងាត់ៗ ជាមួយតារាចម្រៀងស្រី រួមផលិតកម្ម ដែលគេដាក់ការសង្ស័យ ទៅលើកកញ្ញា កាកា ស្របពេលដែលអ្នកទាំងពីរ ហាក់បង្ហាញពីភាពស្និទ្ធស្នាល ល្អូកល្អឺននឹងគ្នា ក្នុងមួយរយៈពេល ចុងក្រោយនេះ។

តាមរយៈការបង្ហាញ ពីសកម្មភាពស្និទ្ធស្នាល ខាងលើនេះ ប្រភពមួយចំនួន បានដាក់ការសង្ស័យ ទៅលើអ្នកនិពន្ធរូបនេះថា អាចជាការចាប់ផ្តើម សាងទំនាក់ទំនង ស្នេហាឡើង ជាមួយតារាចម្រៀងវ័យក្មេង សាច់សខ្ចី កញ្ញា កាកា ក៏ថាបាន។ ជាងនេះទៅទៀត ក្នុងពេលថ្មី ៗនេះ គេទើបប្រទះឃើញរូបថតកៀកកើយ រវាងលោក មុំ មុន្នីរិទ្ធ និងកញ្ញា កាកា ត្រូវបានយកទៅបង្ហោះ លើទំព័រសង្គមហ្វេសប៊ុក បង្ហាញគេឯងទៀតផង។

ឆ្លើយឆ្លងជាមួយគេហទំព័រ កម្សាន្ត LookingTODAY តាមរយៈសារអេឡិចត្រូនិច កាលពីថ្ងៃ សៅរ៍ទី០៩ ខែឧសភា ឆ្នាំ២០១៥ លោក មុំ មុន្នីរិទ្ធ បានសម្តែងអារម្មណ៍ បែបភ្ញាក់ផ្អើលថា «បានព័ត៌មាននេះមកពីណា? ខ្ញុំមិនដែលធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយអ្នកសិល្បៈនោះទេ កុំថាឡើយអ្នកចម្រៀង ក្នុងផលិតកម្ម សូម្បីតែអ្នកសិល្បៈ ក្រៅផលិតកម្ម ក៏គ្មានដែរ..»។

អ្នកនិពន្ធ និងដឹកនាំតួសម្តែង លោក មុំ មុន្នីរិទ្ធ បានបញ្ជាក់ថា «ចំពោះរឿងដែលគេ សង្ស័យលើខ្ញុំ លើទំនាក់ទំនងស្នេហាជាមួយ (កញ្ញា កាកា) គ្នានោះ គឺគ្មានទេ សូមមហាជនកុំយល់ច្រឡំទៀតអី។ ចំណែកឯរូបថត ដែលបង្ហោះលក្ខណៈស្និទ្ធស្នាល គឺគ្រាន់តែចង់បង្ហាញ ពីស្នាដៃផលិតថ្មីរប ស់ខ្ញុំក្នុងការនិពន្ធទំនុកច្រៀង ចងក្រងជាសាច់រឿងថ្មី បែបបុរាណ រវាងសុក្រិត និងកាកា តែប៉ុណ្ណោះ។ ហើយពេលទំនេរពួកយើង ក៏នាំគ្នាថតលេងទៅ មិននឹកស្មាន មានគេយល់ ច្រឡំបែបនេះសោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh