ព័ត៌មានកីឡា៖ ដំណោះស្រាយមិនបានកើតមានផង ស្រាប់តែសាច់រឿងថ្មីទៀតក៏បានចូលមកដល់រវាង Arsenal នឹង Man united ដោយការសម្លឹងមើលឃើញខ្សែការពារ របស់ Barcelona ទៀតហើយ ។
ខ្សែការពារក្រុមជម្រើសជាតិ ប៊ែលហ្សិក ឈ្មោះ Thomas Vermaelen ដែលទើបតែប្ដូរចេញពី Arsenal ទៅកាន់ Barcelona មិនទាន់បាន ១ ឆ្នាំពេញលេញផង ក៏ស្រាប់តែមានរបួសជើងធ្ងន់ធ្ងរ ហើយក៏ត្រូវសម្រាកព្យាបាល ។ សម្រាប់ការប្ដូរមកកាន់ Barcelona ពេលនេាះ Thomas Vermaelen មិនទាន់ចូលខ្លួនលេង ឲ្យក្រុមនៅឡើយទេ ហើយក៏ត្រូវទៅលេងឲ្យក្រុមជម្រើសជាតិ ស្រាប់តែមានបញ្ហាកើតឡើង ។ រហូតមកដល់ពេលនេះ ស្រាប់តែឮសូរព័ត៌មានបានចុះថា កីឡាករត្រូវស្ថិតក្នុងការដេញជើង គ្នារវាង Arsenal នឹង Man united លើការខ្ចីជើងប្រកួត។
បញ្ហាជំទាស់ពាក្យសម្ដីមិនទាន់លុបស្នាមដាច់ផងដែរនោះ ក្រោយមកទៀត ក៏មានការដេញថ្លៃគ្នាដណ្ដើមយក ខ្សែការពារជម្រើសជាតិ ស្កត់លែន គឺកីឡាករ Robertson នៅខែកមរាខាងមុខ ហើយរហូតមកដល់ពេលនេះ មកប្រជែងគ្នា ដេញជើងយក Thomas Vermaelen ទៀតហើយ ។ ព្រឹត្ដិការណ៍បែបនេះ មិនដឹងជាក្រុមទាំងពីរ យល់យ៉ាងណានោះទេ ប៉ុន្ដែបើតាមការសង្កេត ថ្នាក់ដឹកនាំ Arsenal មិនព្រមបង្ហាញពីភាពខ្សោយ ដោយអនុញាតិ ឲ្យ Thomas Vermaelen ត្រូវធ្លាក់ក្នុងកណ្ដាបដៃអ្នកដ៏ទៃ ។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ sportsvibe