កាមេរូន៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវផ្នែកជីសាស្រ្ដចំរុះ នៃប្រទេសកាមេរូន កាល
ពីពេលថ្មីៗនេះថា មានការភ្ងាក់ផ្អើលខ្លាំងណាស់ ដល់មនុស្សទូទៅ និងក្រុមអ្នកស្រាវជ្រាវ
ផងដែរ ខណៈ លេចចេញសត្វកង្លែបម៉្យាង ដែលមានរោមដូចសត្វឆ្មា។
លោក David Blackburn ក្រុមអ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Harvard University's
សហរដ្ឋអាមេរិក បាននិយាយថា វាពិតជារឿងមួយដែលចម្លែកមែន ខណៈដែលសត្វរស់
ក្នុងទឹកផង លើគោកផងមួយនេះ អាចដុះរោមដូចសត្វឆ្មាបែបនេះ។ លោក បានបន្ថែម
ថា សត្វអាចជាសត្វរស់នៅក្នុងព្រៃជ្រៅ និងអាចមានអាយុវែងផងដែរ។
ក្រុមអ្នកស្រាវជ្រាវនៃប្រទេសកាមេរូន បានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ
គេអាចរកឃើញសត្វកង្លែបបែបនេះ ប្រមានជា ៩-១១ក្បាលហើយ ដោយកង្លែបទាំងនេះ គឺ
មានរូបរាងប៉ុនទៅនឹងកង្លែបយើងធម្មតា តែវាគ្រាន់ប្លែកត្រង់ថា វាមានរោម និងក្រញ៉ាំវែង
ៗប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ បានសង្កត់ធ្ងន់ថា គេនឹងខិតខំប្រឹងប្រែង
ស្រាវជ្រាវលើពពួកសត្វនេះ និងជួយអភិរក្សវាទុក សម្រាប់អ្នកជំនាន់ក្រោយបានដឹង
និងឃើញ៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail