នៅក្នុងយុគសម័យដំបូងរបស់ខ្លួន បណ្ដារចនារូបរាងនៃផលិតផលរបស់ Apple គឺមិនមែន ត្រូវ បានបង្កើតឡើងដោយស្នាដៃបុគ្គលិករបស់ពួកគេផ្ទាល់នោះទេ ប៉ុន្ដែ ត្រូវបានរចនាឡើងដោយ
ក្រុមហ៊ុនដទៃផ្សេងមួយទៀត។
កត្តាសំខាន់មួយ ដែលជួយឱ្យបណ្ដាផលិតផលរបស់ Apple តែងតែមានភាពលេចធ្លោ ធៀបនឹង
បណ្ដាក្រុមហ៊ុនផ្សេងៗ នោះគឺរចនាបទរបស់ផលិតផល។ នេះគឺជាចំណុចខ្លាំងរបស់ Apple តាំង
ពីដំណាក់កាលដំបូងរបស់ក្រុមហ៊ុន ហើយប្រការនេះ នៅតែត្រឹមត្រូវ រហូតមកដល់បច្ចុប្បន្ន។ ក៏
ប៉ុន្ដែ អ្វីដែលគេត្រូវទទួលស្គាល់ នោះគឺថា បណ្ដារចនារូបរាងនៃផលិតផលរបស់ Apple បែរជា
ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Frog ទៅវិញ។
អ្នកដែលបានទទួលខុសត្រូវ ក្នុងការរចនារូបរាងនៃផលិតផល ទៅឱ្យ Apple ក្នុងទសវត្សទី ៨០
នៃសហស្សវត្សរ៍មុន គឺស្ថាបនិករបស់ក្រុមហ៊ុន Frog លោក Hartmut Esslinger ។ Esslinger គឺជា
“ពុកបង្កើត” នៃភាសារចនា "Snow White" នៅលើបណ្ដាឧបករណ៍របស់ Apple ។ ជាមួយនឹងភា
សារចនានេះ ផលិតផលទាំងឡាយរបស់ Apple ក្នុងទសវត្សរ៍ទី ៨០ គឺសុទ្ធសឹងតែមានពណ៌ស
ស្រោបពីខាងក្រៅ។
នៅក្នុងសៀវភៅរបស់ខ្លួន ដែលមានឈ្មោះថា "Keep it Simple" លោក Esslinger ឱ្យដឹងថា គាត់
គឺជាអ្នកដែលបានជម្រុញឱ្យ Steve Jobs យករចនារូបរាង ធ្វើជាចំណុចកំពូល សម្រាប់ផលិត
ផលនិមួយៗ។ សៀវភៅនេះ ត្រូវបានបោះពុម្ភជាលើកទី ១ កាលពីចុងឆ្នាំទៅ ហើយក្នុងសៀវ
ភៅនេះក៏មានរូបជាច្រើន ស្ដីអំពីម៉ូដែលនៃផលិតផលរបស់ Apple ក្នុងទសវត្សរ៍ទី ៨០។
ដូចដែលយើងនឹងបានឃើញនៅខាងក្រោម Apple បានធ្វើការសាកល្បង នូវម៉ូដែលផលិតផល
ជាច្រើន ចាប់ពីទូរស័ព្ទ កុំព្យូទ័រ ថេប្លេត រហូតដល់នាឡេកា។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Theverge