CamNews

កីឡាអន្តរជាតិ 

ទស្សនាវីដេអូ ពីការសង្គ្រោះបាល់​ ដ៏អស្ចារ្យរបស់ម្ចាស់ ស្រោមដៃមាសក្នុង World Cup 2014

World Cup៖ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក លើកទី២០ ឆ្នាំ២០១៤នៅប្រេស៊ីល អ្នកចាំទីភាគច្រើនសុទ្ធតែ បញ្ចេញថ្វីដៃចាប់បាល់ បានយ៉ាងល្អស្ទើរតែគ្រប់គ្នា មានទាំងអ្នកចាំទី របស់ម៉ិកស៊ិក កូស្តារីកា ហូឡង់ អាហ្សង់ទីន អាម៉េរិក និងអាល្លឺម៉ង់ជាដើម ។

តែទីបំផុតអ្នកចាំទី Manuel Neuer ជាអ្នកឈ្នះស្រោមដៃមាស (Golden Glove) នៅក្រោយពេលដែល បានជួយឲ្យ ក្រុមមកពីទ្វីបអឺរ៉ុប ឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ ឈ្នះពាន FIFA World Cup បានសម្រេចបន្ទាប់ពី ប្រកួតឈ្នះ អាហ្សង់ទីន ១-០ ក្នុងនាទីបន្ថែមនៅពហុកីឡដ្ឋាន ស្ថិតក្នុងទីក្រុងធំ របស់ប្រេស៊ីល Rio de Janeiro ។

ក្នុងចំណោម៧ប្រកួត សរុបរបស់អាល្លឺម៉ង់ អ្នកចាំទីដៃស្អិតមកពីក្លឹបខ្លារខិន Bayern Munich, Manuel Neuer របូតតែ ៤គ្រាប់គត់ គឺវគ្គជម្រុះក្នុងពូល G បានរបូត២គ្រាប់ (អាល្លឺម៉ង់ ២-២ ហ្គាណា) និងរបូត១គ្រាប់ ទៀតក្នុងនាទីបន្ថែមពេល ពេលអាល្លឺម៉ង់ទម្លាក់ ក្រុមមកពីទ្វីបអាហ្វ្រិក អាល់ហ្សឺរី ២-១ ក្នុងវគ្គ១៦ក្រុម និងគ្រាប់ចុងក្រោយ ពេលអាល្លឺម៉ង់បាន បំបាក់ក្រុមម្ចាស់ផ្ទះប្រេស៊ីល ៧-១ ក្នុងវគ្គ៤ក្រុម ។

អ្នកចាំទីដៃទី១ វ័យ២៨ឆ្នាំតែងតែបានបង្ហាញ ទម្រង់លេងដ៏ល្អឥតខ្ចោះទាំងក្នុង ក្រុមជម្រើសជាតិ អាល្លឺម៉ង់ និងក្នុងក្លឹប Bayern ដែលតែងតែឈ្នះពានច្រើន សន្ធឹកសន្ធាប់នាពេលកន្លងមក និងបានឈ្នះពាន ស្រោមដៃមាសប្រចាំ World Cup ឆ្នាំ២០១៤នេះ ក្រៅពីអ្នកចាំទីអេស្ប៉ាញ Iker Casillas បានឈ្នះកាលពី World Cup ឆ្នាំ២០១០នៅអាហ្រ្វិក ខាងត្បូង នៅក្រោយពេលអ្នកចាំទីអ៊ីតាលី Gianluigi Buffon ឈ្នះម្តងដែរនាឆ្នាំ២០០៦នៅអាល្លឺម៉ង់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news