CamNews

តារា 

សារាយ សក្ខណា ឡើងយន្តហោះត្រឡប់ទៅ អាម៉េរិកយប់មិញ

ភ្នំពេញៈ អស់រយៈពេលប្រមាណជិត ៣ខែហើយ ដែលអតីត តារាសម្តែងស្រី អ្នកនាង សារាយ សក្ខណា បានមកលេងក្រុមគ្រួសារ និងបន្តអាជីពសិល្បៈ នៅប្រទេសកំណើត ហើយនៅរាត្រីយប់មិញនេះ នាងនិងស្វាមី បានដឹកដៃគ្នា ឡើងយន្តហោះ ត្រឡប់ទៅអាម៉េរិកវិញ ដោយមិនដឹងថាពេលណា នាងត្រឡប់មក លេងស្រុកកំណើត ជាថ្មីម្តងទៀតនោះទេ ។

នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ គេសង្កេតឃើញថា មានវត្តមាន តារាប្រុសស្រីល្បីឈ្មោះ ជាច្រើនដួង បានបង្ហាញវត្តមាន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ជូនដំណើរតារាស្រី សម្បុរស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា និងស្វាមីឡើងយន្តហោះ ត្រឡប់ទៅអាម៉េរិកវិញ ។

បើតាមសម្តីរបស់ម្តាយ អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹងកន្លងមកថា “ សក្ខណា អាចត្រឡប់ មកលេងស្រុកកំណើត ម្តងទៀត ក្រោយពេលដែល គេសម្រាលកូន ហើយរឹងដៃរឹងជើង ព្រោះកូនទាំងពីរនាក់ បានប្រាប់ខ្ញុំថា គេមកលេងលើកក្រោយ នឹងពរចៅមកលេងខ្ញុំ ជាយាយហើយ ” ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh