CamNews

តារា 

ទស្សនា សម្ផស្សស្បែក របស់បវរកញ្ញាចក្រវាល ឆ្នាំ២០១៣ ដែលទទួលរងការរិះគន់ យ៉ាងដំណំ

បន្ទាប់ពីទទួលបានតំណែង ជាអ្នកគ្រងម្កុដ បវរកញ្ញាចក្រវាល ឆ្នាំ២០១៣ ស្រីស្អាត Venezuela
នាង Gabriela Isler មិនគ្រាន់តែត្រូវបានគេរិះគន់ថា មុខចាស់ជាងអាយុ ថែមទាំងទទួលបាននូវ
ការរិះគន់យ៉ាងច្រើន ពីសម្ផស្សស្បែករបស់នាង ត្រង់បរិវេណក្រោម ក ដែលមានសុទ្ធតែអាចម៍
រុយ ថែមទៀតផង។

វគ្គផ្តាច់ព្រ័ត្រ Miss Universe 2013 បានបញ្ចប់ទៅហើយ កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះ
ដែលជ័យលាភីបានធ្លាក់ក្នុងដៃរបស់បវរកញ្ញា Venezuela នាង Maria Gabriela Isler។ ការប្រកួត
បានបញ្ចប់ ប៉ុន្តែវាមានអាថ៌កំបាំងជាច្រើន បានលេចចេញនៅពីក្រោយ នឹងសម្រស់ដ៏ស្រស់ស្អាត
ដូចទេពអប្សរ នោះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ
លទ្ធផលចុងក្រោយនោះទៀតសោត ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មានភាពមិនសប្បាយចិត្ត
ពេលដែល ជ័យលាភីបានធ្លាក់ក្នុងដៃបវរកញ្ញា មកពីប្រទេស Venezuela វ័យ ២៥ឆ្នាំ បើទោះបីជា
សម្ផស្សរបស់នាង មិនសូវមានអ្វីលេចធ្លោឡើយ។

ហេតុដូច្នេះហើយ នៅពេលដែលនាងគ្រងម្កុដ រូបភាពជាច្រើនសន្លឹកនៃបវរកញ្ញា Venezuela ត្រូវ
បានគេហែកចោលអស់ ជាច្រើនសន្លឹក។ មានភស្តុតាងជាច្រើន បានបង្ហាញ និងបញ្ជាក់ឲ្យឃើញ
ថា នាង Maria បវរកញ្ញាចក្រវាលឆ្នាំ ២០១៣ ធ្លាប់បានកែសម្ផស្ស មុខចាស់ជាងអាយុ និងជាពិ
សេស ស្បែកនៅបរិវេណក្រោម ក មានស្នាមអាចម៍រុយជាច្រើន ស្អេកស្កះ មិនស្អាតឡើយ។
ខាងក្រោមនេះ គឺជាបណ្តារូបភាពមួយចំនួនរបស់នាង Maria បង្ហាញឲ្យឃើញថា ស្បែកនាង
មានអាចម៍រុយ យ៉ាងច្រើន។ ទស្សនាដូចខាងក្រោម៖
ពេលឡើងឆាកប្រកួត ស្នាមអាចម៍រុយទាំងនោះ ហាក់ដូចជា មិនសូវឃើញទេ

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- Android ដណ្តើមបាន ៨១% ទីផ្សារភាគហ៊ុន នៃការលក់ស្មាតហ្វូន ក្នុងពេល iOS ស្រកបន្តិច
- Moto G បង្ហាញខ្លួនជាផ្លូវការ អេក្រង់ HD 4,5", CPU Quad Core, Android 4.3, តំលៃ179$

- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside) 

- Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ

- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: skin of miss universe 2013 Maria Gabriela Isler entertainment super star