CamNews

កីឡាអន្តរជាតិ 

ល្បីទូទាំងទឹកដីអង់គ្លេស​ ខណៈដែល Real Madrid ងាកមកចាប់អារម្មណ៍ខ្សែប្រយុទ្ធវ័យក្មេង Chelsea

ព័ត៌មានកីឡា៖ គ្រូបង្វឹកដ៏ឆ្នើមជនជាតិ បារាំងរបស់ ក្រុម Real Madrid បានថ្លែងពីការពេញចិត្ដនឹងទេព្យកោសល្យខ្សែប្រយុទ្ធកណ្ដាលរបស់ក្រុម Chelsea បន្ទាប់ពីបានមើលឃើញ កាលពីប្រកួតគ្នា Chelsea ប៉ះជាមួយ Man United ក្នុងលទ្ធផល ពិន្ទុ ១-០ ។ 

លោក Zinedine Zidane បានអះអាងថា រូបគាត់ពិតជាពេញចិត្ដនឹងទេព្យកោសល្យរបស់ Eden Hazard ​ខ្សែប្រយុទ្ធកណ្ដាលChelsea ជាខ្លាំង ហើយគាត់នឹងជម្រុញឲ្យថ្នាក់ដឹកនាំក្រុម Real Madrid ធ្វើការពិចារណា​ទាក់​ទងនឹង កីឡាករ​រូបនេះបន្ទាប់ពីផុតរដូវកាល។ 

Eden Hazard ទើបតែត្រូវ​លោក Jose Mourinho សម្រេចបន្ដកិច្ចកុងត្រាថ្មីមួយទៀត រហូតទៅដល់ ៥ ឆ្នាំ ប៉ុន្ដែបើយោងសម្ដីរបស់ លោក Zinedine Zidane គ្រូបង្វឹកប្រចាំនៅ Real Madrid នៅតែបន្ដការអះអាថា​គាត់នឹងទទួចប្រាប់ដល់ថ្នាក់ដឹកនាំ ក្រុម ធ្វើការចាប់អារម្មណ៍ជាខ្លាំងសម្រាប់ការផ្ទេរ​ចេញ កីឡាកររូប​នេះ ជាមិនខាន ។​ លើពីនេះគាត់បានបន្ថែមទៀតថា បើទោះបីជាក្នុងទឹកដីអេស្ប៉ាញ មានកីឡាករខ្លាំង ពីររូប​ហើយក៏ពិតមែន គាត់នៅតែមិនកោតសរសើរ​ កីឡាករវ័យក្មេងរូបនេះមិនបានឡើយ ព្រោះនេះជាសមត្ថភាពិតប្រាកដ ។ ហើយម្យ៉ាងវិញទៀត Real Madrid ក៏ធ្លាប់បានវិនិយោគទន់កីឡាករ​មកពីអង់គ្លេសច្រើននាក់រួចមកហើយ គឺ Ronaldo Garath Bale និង Luka Modric ដែលពួកគេសុទ្ធ​ជា​កីឡាករ​ដែ​ល​​​​​ ​ជួយឲ្យក្រុមទទួលបានជោគជ័យច្រើន ការប្រកួតមកហើយ ។ 

ងាកមកមើលខ្សែបម្រើជើងចាស់របស់ Bayern Munich គឺកីឡាករ​​ Franck Ribery គ៏ទប់ចិត្ដមិនជាប់ នឹងសមត្ថភាពរបស់ Eden Hazard ម្នាក់នេះដែរ ដោយគាត់ក៏ហ៊ានអះអាងថា គាត់ស្គាល់សមត្ថភាព​កីឡាករច្រើនមកហើយ ហើយ Eden Hazard គីជាកីឡាករវ័យក្មេង ដែលគាត់ពេញចិត្ដជាងគេ​លើ​សមត្ថភាពរត់របស់គាត់​។ ប៉ុន្ដែគួរឲ្យស្ដាយ គាត់ទៅលេងឲ្យ Chelsea ទៅវិញ ដែលនេះគឺជាសំណាង​របស់ Chelsea ដែលមិនអាចបកស្រាយបាន ឡើយ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ footballfancast


Tags: Sport News Chelsea Eden Hazard Real Madrid