CamNews

តារា 

កែវ ពេជ្រពិសី ត្រូវគូស្នេហ៍មានទាំងអំណាច និងទ្រព្យសម្បត្តិ ជួយជ្រោមជ្រែងឲ្យល្បី

ភ្នំពេញៈ អ្នកមេម៉ាយចាយរាង និងសម្រស់ឆើតឆាយ មិនចាញ់តារាស្រករក្រោយ អ្នកនាង កែវ
ពេជ្រពិសី ដែលក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់ទទួលបានជោគជ័យស្ទើរ គ្រប់រឿង គួរ
ឲ្យកត់សំគាល់ក្នុងរយៈពេលមួយបម្រិចភ្នែក ដោយសារតែនាងមានគូស្នេហ៍ជាអ្នកមាន អំណាច
និងទ្រព្យសម្បតិ្តម្នាក់ ចាំជួយនាងពីក្រោយខ្នង។

នាពេលកន្លងមក អ្នកនាង កែវ ពេជ្រពិសី ធ្លាប់មានកេរ្តិ៏ឈ្មោះល្បីល្បាញ់ តាមរយៈការសម្តែង
រឿង “រសជាតិជីវិត” តែប្រជាប្រិយភាពរបស់នាង ត្រូវបានធ្លាក់ចុះជាបណ្តើនៅពេលដែល នាង
សម្រេចចិត្តចូលរោងការជាមួយ បុរសពោះម៉ាយដែលជាអាណិកជន ហើយក្រោយមក ទៀត
គេសង្កេតឃើញថា នាងហាក់ទទួលបានភាពបរាជ័យ ស្ទើរតែគ្រប់រឿងទាំងការងារ សិល្បៈការ
ងារសំអាងការ និងរឿងស្នេហាក៏ត្រូវខកបំណងរហូត ដល់ទស្សនិកជនខ្លះរំពឹងទុក ថាតារាស្រី
រូបនេះប្រហែលជា មិនអាចស្តារកេរ្តិ៍ឈ្មោះវិញ បានដោយងាយទេ ដោយសារតែ នាងត្រូវបាន
អតីតម្តាយក្មេក ដាក់រហ័សនាមឲ្យថា ជាស្រីបោកប្រាស់ ។

តែភាពបាក់ស្រុតនេះ ក៏បានងើបឡើងវិញសារជាថ្មីម្តងទៀត ក្នុងអំឡុងពេលប្រមាណជាជិត
មួយឆ្នាំចុងក្រោយនេះវិញ ដោយសារស្រីរូបស្រស់ សំឡេងផ្អែមស្រទន់ អ្នកនាង កែវ ពេជ្រពិសី
បានឈោងចាប់តំណែងជាតួឯក ជាច្រើនរឿងជាប់ៗគ្នា មិនតែប៉ុណ្ណោះ នាងក៏ត្រូវ បានខាងស្ថា
នីយ៏ទូរទស្សន៍បាយ័ន លើកតម្កើងឲ្យចាប់យកអាជីព ជាពិធីការិនីបន្ថែមពីលើ អាជីពចាស់ហើយ
សូម្បីតែមុខរបររបស់នាង ក៏រីកចម្រើនកាក់កប់គួរឲ្យភ្ញាក់ផ្អើលដែល ជីវិត តារាស្រីរូបនេះមាន
ភាពប្រែប្រួលខុស ធម្មតាលឿនបែបនេះក៏មានពាក្យ ចចាមអារ៉ាមពីមួយ ទៅមួយ ថានាងបាន
ទៅលួចសម្ងំបង្កាត់ភ្លើង ស្នេហ៍ជាមួយបុរសម្នាក់ដែលជា អ្នកមានអំណាច អាចលើកតម្កើងនាង
គ្រប់បែបយ៉ាង អាចឲ្យនាងរស់នៅជាមួយភាពល្បីល្បាញ់ និងជីវិតហ៊ឺ ហារបានដោយងាយ។

បន្ទាប់ពីតារាសម្តែងស្រី ញញឹមស្រស់រូបនេះ បានជួបស្នេហ៍ខកបំណងជាមួយ អតីតស្វាមីរួច មក
នាងមិនដែលបង្ហាញពីចំណុចវិជ្ជមាន ណាមួយថានាងត្រូវការ បុរសណាម្នាក់មកចាំជួយ ព្យាបាល
បេះដូងរបស់នាងឡើយ ដោយសារតែខ្លាចប៉ះស្នេហ៍ សាវ៉ានិងធ្វើឲ្យនាងឈឺចាប់ ដូចមុនតែពេល
នេះស្រាប់តែលេចឮ ព័ត៌មាននិយាយពីមាត់មួយ ទៅមាត់មួយថា ពេលនេះ តារាស្រីរូបនេះមាន
ម្ចាស់ឃុំគ្រប់បេះដូង ហើយដែលគេបង្ហើប ប្រាប់ឲ្យដឹងថា ជាមនុស្សម្នាក់ ដែលមានទាំងអំណាច
បុណ្យស័ក្ត និងទ្រព្យសម្បត្តិច្រើនរស់នៅ ក្នុងប្រទេសយើងហើយអ្វី ដែលជាភាពរីកចម្រើន ដែល
ពិធីការិនីស្រីរូបនេះ ទទួលបានគឺដោយសារតែបុរសម្នាក់នេះ ជាអ្នកចាំជួយជ្រោមជ្រែងនៅពីក្រោយ
ខ្នង និងចាំលើកតម្កើងនាងគ្រប់ពេលវេលា។

ពាក់ព័ន្ធនិងព័ត៌មាននេះដែល Looking TODAY បានព្យាយាមទាក់ទង ទៅពិធីការិនីក្នុងកម្មវិធី “តារា
រយពាន់” អ្នកនាង កែវ ពេជ្រពិសី ដែលតែមិនអាចទាក់ទងបានទេ ដោយសារតែទូរស័ព្ទ ដែលនាង
ធ្លាប់ប្រើមិនអាចទាក់ទងបាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keo pichpisey entertainment khmer star