ព័ត៌មានអន្តរជាតិ ៖ មនុស្សពីរនាក់ ត្រូវបានគេបញ្ជាក់អោយដឹងថា មានភាពភ័យខ្លាច ថាអាចស្លាប់ បាត់បង់ជីវិត បន្ទាប់ពីយន្តហោះ ធន់តូចមួយគ្រឿង បានបុកគ្នាជាមួយនឹង យន្តហោះចម្យាំងរបស់ ប្រទេស អាល្លឹម៉ង់ ដែលកំពុងតែធ្វើការ ហ្វឹកហ្វើនហោះ លើអាកាសរបស់ខ្លួន នៅឯ ភាគកណ្តាល ប្រទេសនេះ ទំព័រសារព័ត៌មាន បរទេស អាល់ហ្ស៊ីរ៉ា ចេញផ្សាយអោយដឹង ប៉ុន្មានម៉ោងមុននេះបន្តិច
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពីលុត ជាអ្នកបើកបរម្នាក់ និង អ្នក ដំណើរម្នាក់ផ្សេងទៀត បានបាត់ខ្លួន ក្រោយពី យន្តហោះទាំងពីរ បានបុកគ្នា ពោល រវាង យន្តហោះ ដឹកអ្នកដំណើរធុនតូច និងស្រាល បុកគ្នាជាមួយនឹង យន្តហោះ ចម្បាំង យោធា នៅឯតំបន់ជនបទ ជិតទីប្រជុំជន នោះគឺ ធ្លាក់និងបានផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ ផ្ទាល់តែម្តង ។
ប្រភពអះអាងអោយដឹងថា គ្រោះថ្នាក់កម្រ ក្នុងស្រុក លើកនេះ បានកើតឡើង វេលាម៉ោង ១២ និង ៤០ នាទី (GMT) នៅឯស្រុក Olsberg-Elpe រដ្ឋ North Rhine-Westphalia ចម្ងាយប្រមាណជាង ៤២០ គ.ម ពីភាគខាងត្បូង ឆៀងខាងលិច ទីក្រុង Berlin ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាល់ហ្ស៊ីរ៉ា